ព័ត៌មានទាន់ហេតុការណ៍៖

AC Milan ប្រឈមមុខ Inter Milan ដើម្បីប្រជែងឈរកំពូលតារាងនៅ Serie A

ចែករំលែក៖

ការចាប់ផ្តើមដ៏ល្អបំផុតរបស់ក្រុម AC Milan ក្នុងរដូវកាល Serie A បានធ្វើឱ្យពួកគេក្លាយជាគូប្រជែងដណ្តើមពានរង្វាន់ដ៏ធំជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែក្រុមប្រឈមមុខនឹងការសាកល្បងយ៉ាងតឹងរ៉ឹងជាមួយនឹងក្រុមជើងឯក Inter Milan ដែលនឹងមិនអាចបញ្ចប់ការប្រកួតមិនដែលចាញ់របស់គូប្រជែងរបស់ពួកគេក្នុងការប្រកួត Derby នៅពីថ្ងៃអាទិត្យខាងមុខ

វាគឺជាការឈ្នះ១០ដងពីការប្រកួតលីគចំនួន១១លើករហូតមកដល់ពេលនេះសម្រាប់ក្រុមរបស់លោក Stefano Pioli បន្ទាប់ពីជ័យជម្នះ ២-១ កាលពីចុងសប្តាហ៍មុននៅលើទឹកដីក្រុម AS Roma បានធានាថា AC Milan ក្លាយជាក្រុមផ្សេងគ្នាទី ក្នុងប្រវត្តិសាស្ត្រ Serie A ដើម្បីសម្រេចបាននូវការចាប់ផ្តើមដ៏ល្អក្នុងយុទ្ធនាការរដូវកាលនេះ

ទម្រង់លេងបែបនេះមិនទាន់គ្រប់គ្រាន់សម្រាប់ AC Milan ក្នុងការនាំមុខទាំងស្រុងនោះទេ ដោយ ក្រុមកំពូលតារាង Napoli នាំមុខលើក្រុមរបស់លោក Pioli លើគ្រាប់បាល់ស៊ុតបញ្ចូលទីដោយទទួលបាន៣១ដូចគ្នា

ចាប់តាំងពីលោក Stefano Pioli ដឹកនាំក្រុម AC Milan ពួកគេបានបញ្ចប់នៅចន្លោះលេខ និង១០ ក្នុងតារាងនីមួយៗក្នុងរដូវកាលរវាងឆ្នាំ 2013-2014 និង 2019-2020 ខណៈ​ដែល​ពួក​គេ​បាន​មក​ដល់​វគ្គ​ទី​កាល​ពី​ឆ្នាំ​មុន ពួក​គេ​មិន​ដែលប្រជែងជាមួយក្រុមInter Milan ឈ្នះទាល់​តែ​សោះ។ បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេនៅពេលនេះទម្រង់លេងរបស់ AC Milan គឺមានភាពល្អប្រសើរឡើងវិញ

ចំណែកក្រុមចំណាត់ថ្នាក់លេខ Inter Milan មានពិន្ទុតាមពីក្រោយគូប្រជែងរបស់ពួកគេក្នុងតារាង Serie A មុនពេលការប្រកួតនៅថ្ងៃអាទិត្យនៅ San Siro បើទោះបីជាចាញ់ការប្រកួតលីគតែមួយលើកមកទល់ពេលនេះក៏ដោយ។

ក្រុមរបស់លោក Simone Inzaghi ក៏មានភាពល្អប្រសើរជាងគូប្រជែងនៅក្នុងទ្វីបអឺរ៉ុបផងដែរ ជាមួយនឹងការទទួលជ័យជម្នះ ៣-១ របស់ Inter នៅលើទឹកដីក្រុម Sheriff កាលពីថ្ងៃពុធបានធ្វើឱ្យពួកគេស្ថិតក្នុងទីតាំងដ៏រឹងមាំដើម្បីឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League ខណៈដែលក្រុម AC Milan ស្ថិតនៅបាតតារាងនៃពូលបស់គេ

AC Milan និង Inter Milan នឹងត្រូវប្រកួតគ្នានៅរំលងអធ្រាត្រថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកាខាងមុខដើម្បីប្រជែងគ្នាយក៣ពិន្ទុបន្ទាប់ពីក្រុមទាំងបានប្រកួតក្នុងក្របខ័ណ្ឌ Champions League ដោយ Inter Milan បានឈ្នះគូប្រកួត ខណៈដែល AC Milan បានត្រឹមស្មើប៉ុណ្ណោះ ៕

ដោយ៖ ភារៈ(រូបភាព ៖ channelnewsasia.com)


ចែករំលែក៖