ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចំណុះឱ្យក្រសួងមហាផ្ទៃបានធ្វើការបង្ហាញមុខជាសាធារណៈមុននឹងបញ្ជូនទៅតុលាការវិធានការតាមនីតិវិធី។
គួរបញ្ជាក់ថាកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០៖១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀន នៅចំណុចភូមិត្រពាំង ឃុំព្រះនិព្វាន ស្រុកគងពិសី ។ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់មាន ៖
១-ឈ្មោះ ហេង ធាន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ។
២-ឈ្មោះ ហូ ស្រីមាស ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ។
ព្រមទាំងចាប់យកវត្ថុតាងបាន:
-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១២៧៦.៨៣ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធី ៕
ដោយ៖ ស សម