ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោក ហ៊ុន ម៉ានី បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្ដីពី “ការចែករំលែកបទពិសោធន៍ និងស្វែងរកកិច្ចសហប្រតិបត្តិការរបស់បណ្ដាសមាគមនិស្សិតខ្មែរនៅក្រៅប្រទេស” !

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ និងដៃគូរក្រៅប្រទេស តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្ដីពី “ការចែករំលែកបទពិសោធន៍ និងស្វែងរកកិច្ចសហប្រតិបត្តិការរបស់បណ្ដាសមាគមនិស្សិតខ្មែរនៅក្រៅប្រទេស” របស់សមាគមនិស្សិតខ្មែរនៅក្រៅប្រទេស ដែលធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ 

កិច្ចប្រជុំនេះគឺជាគំនិតផ្ដួចផ្ដើមរបស់សហគមនិស្សិតខ្មែរនៅក្រៅប្រទេស ដោយមានការចូលរួមពីសមាគមនិស្សិតចំនួន ១៤ប្រទេស ដែលធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកបណ្ដាញទំនាកទំនងល្អរវាងនិស្សិតខ្មែរ ចែករំលែកបទពិសោធន៍ក្នុងការដឹកនាំសមាគមនិស្សិតខ្មែរនៅក្រៅប្រទេសនីមួយៗ។ 

ក្រោយពីបានស្ដាប់របាយការណ៍ពីកិច្ចប្រជុំរបស់ប្រធានតំណាងសមាគមន៍និស្សិតចំនួន ១៤  នៅក្រៅប្រទេសរួច លោក សុខ សុកេន បានធ្វើការកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្ដួចផ្ដើម និងខិតខំរៀបចំឲ្យមានកិច្ចប្រជុំនេះឡើង ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសាមគ្គីភាព និងការរួបរួមគ្នារវាងសមាគមនិស្សិតនីមួយៗនៅក្រៅប្រទេស។ លោកក៏បានណែនាំឲ្យនិស្សិតខ្មែរនៅក្រៅប្រទេសទាំងអស់រក្សាឲ្យបាននូវវិន័យ និងគុណតម្លៃក្នុងមានជានិស្សិតខ្មែរ ជាពិសេសអត់ធ្មត់ និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីទទួលបានជោគជ័យក្នុងការសិក្សារបស់ខ្លួន។ 

ជាចុងក្រោយ លោក សុខ សូកេន បានផ្ដាំផ្ញើរឲ្យបងប្អូននិស្សិតដែលកំពុងសិក្សានៅក្រៅប្រទេសមានសុខភាពល្អ ក៏ដូចជាជូនពរឲ្យបងប្អូននិស្សិតទាំងអស់ជៀសផុតពីជំងឺនានា ជាពិសេសជំងឺកូវីដ-១៩  ដែលកំពុងរាតត្បាតនៅលើសកលលោក៕

ដោយ ៖ សិលា


ចែករំលែក៖