ព័ត៌មានទាន់ហេតុការណ៍៖

សម្ភារៈជាថ្នាំពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បានប្រគល់ជូនមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន ១១ មណ្ឌល នៅក្នុង រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេក ផ្លូវការ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នៅព្រលប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, សម្ភារៈជាថ្នាំពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  បានប្រគល់ជូនមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន ១១ មណ្ឌល នៅក្នុង រាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់នៅតាមមណ្ឌល តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មានរាយដូចខាងក្រោម ៖

  ១. មន្ទីរព្យាបាលជំងឺកូវីដ-១៩ ហ្លួងម៉ែ

  ២. មន្ទីរព្យាបាលជំងឺកូវីដ-១៩ ចាក់អង្រែ

  ៣. មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត

  ៤. មន្ទីរពេទ្យព្រះអង្គឌួង

  ៥. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ ២ (ដឺព្រីមៀរសែនសុខ)

  ៦. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ អូឡាំពិក (ពហុកីឡដ្ឋានជាតិអូឡាំពិក)

  ៧. មជ្ឈមណ្ឌលជាតិកំចាត់របេង និង ហង់សិន

  ៨. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ម៉ូឌែន ២

  ៩. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ ១ (ពិភពថ្មីសែនសុខ)

 ១០.​ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទួលពង្រ

 ១១. មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មង្គលឧត្តម។ 

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,២១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០២,៦៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ៥១,៨០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៧,០៦%។

ដោយឡែក រហូតដល់ ថ្ងៃទី ៦​ ខែវិច្ឆិកា​​​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៧៣នាក់​ (ឆ្លងសហគមន៌​:​ ​​៦៣ និង​ នាំចូល:​ ១០) និងមានជាសះស្បេីយ​ ៧៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៩០២១នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៥៣៦៧ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៦នាក់​ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង​ ៤នាក់)​ សរុប​ស្លាប់ ២៨២៤នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2649751  ស្មេីនឹង​ 155959  ក្នុង១លាន នាក់​ ។ 

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សិលា


ចែករំលែក៖