ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកដឹងទេស្លាកសញ្ញានេះ មានន័យយ៉ាងដូចម្តេច?

ចែករំលែក៖

ភ្នំពេញ៖ ស្ទើរតែជារៀងរាល់ថ្ងៃ ផេកផ្លូវការ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន តែងបង្ហោះពន្យល់ពីស្លាកសញ្ញាចរាចរណ៍ជូនដល់បងប្អូនជនរួមជាតិបានដឹង យល់ ។ 

ជាក់ស្តែងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់អំពី សញ្ញាកំណត់ល្បឿនអតិបរិមា៖ សញ្ញានេះហាមយានយន្តគ្រប់ប្រភេទ បើកបរលើសល្បឿន 80 គីឡូម៉ែត្រ​ក្នុងមួយម៉ោង​។ 

ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬស្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។ 

លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា និងជួយថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕

ដោយ ៖ សិលា


ចែករំលែក៖