ខេត្តស្វាយរៀង ៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ការជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃអាទិត្យ ០៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានដឹកនាំថ្នាក់ដឹកនាំក្បាលម៉ាស៊ីនក្រុមការងារយុវជនគណបក្សខេត្ត លេខាធិការដ្ឋាន និងក្រុមការងារយុវជនគណបក្សស្រុក-ក្រុងទាំង៨នៃខេត្តស្វាយរៀង ចូលរួមកិច្ចប្រជុំស្តីពីដំណើរការនៃការនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពរបស់ លោក ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង។
លោកប្រធាន-អនុប្រធានយុវជនគណបក្ស ក្រុង-ស្រុកទាំង៨ បានរាយការណ៍សង្ខេបពីដំណើរការនៃការនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតថ្មី បញ្ហាប្រឈម និងសំណូមពរនានាដែលមាននៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតថ្មីនៅតាមមូលដ្ឋាន។
លោកគណៈអធីបតីបានថ្លែងអំណរគុណចំពោះការចូលរួមនិងរបាយការណ៍ពីថ្នាក់ដឹកនាំយុវជនគណបក្សគ្រប់កម្រិតថ្នាក់ និងបានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានយុវជនគណបក្សថ្នាក់កណ្តាល។ លោកបានជំរុញឲ្យយុវជនថ្នាក់ខេត្តរៀបចំផែនការបណ្តុះបណ្តាលពាក់ព័ន្ធនឹងបៀបរបប បែបបទ និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ និងរៀបចំផែនការសកម្មភាពការងារអនុវត្តឲ្យបានស្របនឹងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតដែលបានកំណត់ដោយគជប៕
ដោយ៖ សុខ ខេមរា