ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ខ្លាំងណាស់.!! បុរសម្នាក់ត្រូវរថយន្តហ៊ីយ៉ាន់ដាយដឹកមាន់បុកទៅផ្ទប់ជញ្ចាំងផ្ទះពលរដ្ឋបណ្ដាលឲ្យស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បានជិះម៉ូតូតាមផ្លូវ​ តែអកុសលត្រូវរថយន្តហ៊ីយ៉ាន់ដាយដឹកមាន់បេីកបញ្ច្រាសទិសក្នុងល្បឿនលឿនមកបុកពេញទំហឹងនិងផ្ទប់ជញ្ជំងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ កាលវេលាម៉ោង១​ និង៥០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃអាទិត្យ ទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២១​ នៅតាមបណ្ដោយផ្លូវ៣៧១​ កែងនិងផ្លូវ២៧១​ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​មុនកេីតហេតុគេឃើញរថយន្តម៉ាក​ ហ៊ីយ៉ាន់ដាយ​ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3A-2304 បើកដោយបុរសម្នាក់រួមដំណើរនិងព្រូ៤នាក់​ ធ្វេីដំណេីរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលចង្កូតទៅបុកម៉ូតូ​ Suzuki Lets ពណ៌ស​ ពាក់ស្លាកលេខ​ កំពង់ចាម1T-0899 ជិះដោយបុរសម្នាក់​ ទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង​ ពេញទំហឹងនិងរុញទៅផ្ទប់ជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ ចំណែកម្ចាស់រថយន្តនិងព្រូ២នាក់បានរត់គេចខ្លួនបាត់​ ខណៈព្រូ២នាក់ទៀតនៅយកទឹកមកជះពន្លត់ម៉ូតូដែលមានផ្សែងហុយខ្លាចឆេះ​ ។ ដោយឡែកជញ្ជាំងផ្ទះប្រជាពលរដ្ឋត្រូវបាក់រប៉ាតរប៉ាយផងដែរ​ ។ 

 ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុក​ រង់ចាំដោះស្រាយតាមច្បាប់។​

ចំណែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ​ និងស្រាវជ្រាវរកក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖