ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង​ បណ្តាល​ឱ្យសមាជិក ០៦​នាក់​ រង​របួសធ្ងន់​ ស្រាល​ នៅ​ស្រុក​ថ្ម​បាំង​

ចែករំលែក៖

ខេត្ត​កោះកុង​ ៖​ នៅ​ថ្ងៃ​ ទី​ ០៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​ ១១​និង​៥០​នាទី​ ម្សិលមុិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បើករថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង​ បណ្តាល​អោយ​មនុស្ស​រង​របួសធ្ងន់​ស្រាល​ចំនួន​០៦​នាក់​ នៅ​ចំណុច​ថ្ម​ដំរី​ ស្ថិត​នៅ​ភូមិ​ ទឹកល្អក់​ ឃុំ​ ជី​ផាត​ ស្រុក​ ថ្ម​បាំង​ ខេត្ត​ កោះកុង​។​

សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, ​រថយន្ត​ម៉ាក​ Lexus​ RX​ 330​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BF​ 1060​ ព​ណ៌​ប្រផេះ​ បើកបរ​ដោយ​ជនបរទេស​មានឈ្មោះ​ ប៊ែ​ក​ ស៊​ត​ ភេទ​ ប្រុស​ អាយុ​ ៣៥​ ឆ្នាំ​ ។​ ដោយឡែកអ្នករួមដំណើរមានដូចខាងក្រោម ៖

១​ .​ឈ្មោះ​ បូរ​មី​ ភេទ​ស្រី​ អាយុ​ ១៩​ ឆ្នាំ​

២.​ឈ្មោះ​ ម៉េ​ង​ ជឺ​ ភេទ​ ស្រី​ អាយុ​ ១៩​ ឆ្នាំ​

៣.​កូនប្រុស​ជនជាតិ​បរទេស​ មិន​ស្គាល់ឈ្មោះ​អាយុ​ ០៧​ ឆ្នាំ​

៤.​ ជនជាតិ​ចិន​ ភេទ​ស្រី​ មិន​ស្គាល់ឈ្មោះ​

៥.​ ជនជាតិ​ខ្មែរ​ ភេទ​ស្រី​ មិន​ស្គាល់ឈ្មោះ​

​អ្នក​រង​របួសធ្ងន់​ចំនួន​ ០២​ នាក់​(​ស្រី​)​ ។​

សមត្ថកិច្ចបានបន្តថា, ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​បូ​ទុម​សាគរ​។​

​មូលហេតុ​ រថយន្ត​ដាច់​ហ្វ្រាំង​ ពេល​ចុះ​ចំណោត​។​

​ចំណែក​រថយន្ត​កំពុង​រង់ចាំ​ក្រុមហ៊ុន​ធានា​រាប់​រង​មក​ស្ទូច​យក​ទៅ​ជួស​ជុស​ ហើយសមត្ថកិច្ចបានជួយអន្តរាគមន៍ដល់អ្នករងរបួសដើម្បីយកទៅកាន់មន្ទីរពេទ្យ ៕

ដោយ ៖ សិលា


ចែករំលែក៖