ព័ត៌មានទាន់ហេតុការណ៍៖

ចែកចាន ចែកឆ្នាំងពីទណ្ឌិត សម រង្ស៊ី ហើយ !គឺស្នាក់ការអតីតបក្សសង្គ្រោះជាតិប្រចាំខេត្តតាកែវ ត្រូវបានគណបក្សកំណែទម្រង់កម្ពុជាយកធ្វើជាសាខាស្នាក់ការខេត្តរបស់ខ្លួន

ចែករំលែក៖

ខេតតាកែវ៖ ទីតាំងចំនួន៣ក្នុងខេត្តតាកែវដែលធ្លាប់ជាស្នាក់ ការគណបក្សសង្គ្រោះជាតិប្រចាំខេត្ត និងស្រុកត្រូវបាន គណបក្សកំណែទម្រង់កម្ពុជាលើកស្លាកនិងធ្វើជាស្នាក់ការ ប្រចាំខេត្ត។ នេះបើតាមប្រធានគណបក្សកំណែទម្រង់ កម្ពុជាលោក ប៉ុល ហំម ដែលបានសរសេរលើហ្វេសបុក របស់ខ្លួនកាលពីល្ងាចម្សិលមិញនេះ។

លោកបានសរសេរថា៖ «ថ្ងៃនេះ (ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១) បានចូលរួមបើកទីស្នាក់ការសាខាខេត្តតាកែវ ទីស្នាក់ការសាខាខេត្តតាកែវ ទីស្នាក់ការស្រុកសំរោង និងទីស្នាក់ការស្រុកបាទីនៃខេត្តតាកែវ។ ទីស្នាក់ការ ទាំងបីនេះសុទ្ធសឹងជាអតីតទីស្នាក់ការគណបក្សសង្គ្រោះ ជាតិ» ។

ការលើកស្លាក និងយកស្នាក់ការខេត្តរបស់អតីតបក្ស សង្គ្រោះជាតិធ្វើជាស្នាក់ការរបស់ខ្លួននេះគឺបន្ទាប់ពីអតីត មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម លោក អ៊ូ ច័ន្ទរ័ត្ន និងមន្ត្រីមួយចំនួនទៀតបានសម្រេចចិត្ត ចូលសុំប្រឡូកនយោបាយឡើងវិញកាលពីខែឧសភា ឆ្នាំ២០២១ និងត្រូវបានក្រសួងមហាផ្ទៃទទួលគណបក្ស របស់អ្នកទាំងពីរនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១កន្លង ទៅ។

មានគណបក្សចំនួន៤ហើយដែលបានបែកចេញពីអតីត បក្សសង្គ្រោះជាតិ និងត្រូវបានក្រសួងមហាផ្ទៃទទួល ស្គាល់ក្នុងនោះមាន គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ គណបក្សខ្មែរស្រឡាញ់ ជាតិ របស់លោក ជីវ កត្តា គណបក្សកំណែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន។

ចុងក្រោយ សម រង្ស៊ី ទឹកមាត់សាបក្នុងឆាកនយោបាយ ខណះចិញ្ចឹមចិត្តបង្កើតប្រជាភិថុ បំប៉ោងតែព័ត៌មាន មិនពិត ហើយប្រមាថដល់រាស្ត្រខ្មែរ ខួរក្បាលកញ្ជះបរទេស៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖