ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់ ៖ អនុវត្តប្រជាធិបតេយ្យផ្ទៃក្នុង ដើម្បីធានាឱ្យបាននូវតម្លាភាព និងភាពស្មើគ្នានៃឱកាសសម្រាប់យុវជនរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងស្រុកបន្ទាយស្រី

ចែករំលែក៖

ខេត្តសៀមរាប : អនុវត្តប្រជាធិបតេយ្យផ្ទៃក្នុង ដើម្បីធានាឱ្យបាននូវតម្លាភាព និងភាពស្មើគ្នានៃឱកាសសម្រាប់យុវជនរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងស្រុកបន្ទាយស្រី ដែលនឹងក្លាយទៅជាអ្នកបន្តវេនជំនាន់ក្រោយប្រកបដោយសមត្ថភាព និងឆន្ទៈខ្ពស់ ដើម្បីបន្តភាពរឹងមាំយូរអង្វែងនៃបេសកកម្មបម្រើបងប្អូនប្រជាពលរដ្ឋក្រោមទង់នៃគណបក្ស ដែលកើតចេញពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងបែបនេះ នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបានគូសបញ្ជាក់ថា, បើកហិបឆ្នោត និងរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខភាពជាយុវជន ដើម្បីត្រៀមយកទៅប្រកួតប្រជែងជាសមាជិកក្រុមប្រឹក្សាឃុំ៖ អនុវត្តប្រជាធិបតេយ្យផ្ទៃក្នុង ដើម្បីធានាឱ្យបាននូវតម្លាភាព និងភាពស្មើគ្នានៃឱកាសសម្រាប់យុវជនរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងស្រុកបន្ទាយស្រី ដែលនឹងក្លាយទៅជាអ្នកបន្តវេនជំនាន់ក្រោយប្រកបដោយសមត្ថភាព និងឆន្ទៈខ្ពស់ ដើម្បីបន្តភាពរឹងមាំយូរអង្វែងនៃបេសកកម្មបម្រើបងប្អូនប្រជាពលរដ្ឋក្រោមទង់នៃគណបក្ស ដែលកើតចេញពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ 

លោក ឃឹម ហ្វីណង់ បានបន្តថា, កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ង៉ាន់ ភិរុណ ប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី ព្រមទាំងមានការចូលរួមពីសំណាក់ លោក អស់លោក លោកស្រី តំណាងក្រុមការងារគណៈបក្សចុះមូលដ្ឋានឃុំទាំង៦ គណៈអចិន្ត្រៃយ៍ស្រុក សមាជិក សមាជិកាគណៈបក្សស្រុក-ឃុំ និងក្រុមការងារយុវជនជាច្រើននាក់ទៀត៕

ដោយ ៖ សិលា


ចែករំលែក៖