ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបមុខសញ្ញាក្មេងទំនើង​ ដេីម្បីរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមស្របតាមគោលនយោបាយ​ ភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ កំលាំង​នគរបាល​ នៃស្នងការដ្ឋាន​នគរបា​លខេត្តកំពង់ស្ពឺ​ ចេញ​ប្រតិបត្តិការ​សហការ​ជាមួយ​អ​ធិការ​ក្រុង​ ស្រុក​ អនុវត្ត​តាមបទប​ញ្ជា​លោកឧត្ដមសេ​នីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​កំ​ពង់ស្ពឺ​ ក្នុងផែន​ការក្ដៅបង្រ្កាបមុខស​ញ្ញាក្មេងទំនេីង​នៅទូទាំងខេត្ដកំពង់ស្ពឺផ្ដាច់ព័ត្រ្ដក្នុងឆ្នាំ២០២១នេះ។ 

សូមបញ្ជាក់ថា, កាលពីថ្ងៃទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ កម្លាំងនគរ​បា​លស្រុកឧដុង្គ បានឃាត់មុខសញ្ញាក្មេងទំនើងចំនួន​១៣​ នាក់ ដែលកាន់កាំបិតផ្គាក់ និងដាវធ្វេីសកម្មភា​ពអូស​បង្កការភ្ញាក់ផ្អេីលនៅតាមដងផ្លូវ​ក្នុងភូមិសា​ស្ត្រ​ស្រុ​កឧដុង្គ និងក្រុម​ក្មេង​ទំនើង​ ០៨នាក់ទៀ​ត​ ត្រូវ​បានសមត្ថកិច្ច​នគរបាល​ស្រុក​សំរោងទង​បង្ក្រាប​នៅពេលក្រុមនេះ​ បង្កការ​អុកឡុក​នៅក្នុងពិធីបុណ្យកឋិនទាន​ នៅវត្តឧត្តរមានជ័​យ ក្នុងភូមិទឹ​ក​ស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​។ 

សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍ថា, ប្រតិបត្តិការ​ទាំងពីរ​ស្រុក​ សមត្ថកិច្ចចាប់យកវត្ថុតាង​រួមមាន៖

-ដាវដែក​  ០៤​ 

-កាំបិតផ្គាក់​    ០១​ 

-កូនកាំបិតចុងស្រួច​ ០១​

សមត្ថកិច្ចបន្តថា, តាមការបញ្ជាក់ពីសមត្ថកិច្ច​នៅអធិការ​ដ្ឋា​ននគរបា​លស្រុក​ទាំងពីរ​ ក្មេង​ទំនើង​ដែលបានឃាត់សរុប​២១​នាក់​ ត្រូវ​បានកសាងសាវតានិងអនុវត្ដតាមគោល​កា​រណែនាំ​ពីលោកស្នងការ​ អនុញ្ញាតិ​ឱ្យ​ធ្វើការ​អប់រំ​ និ​ងអញ្ជេីញ​មាតាបិតា​ អាណាព្យាបាល​មកទទួល​យ​ក​ទៅធ្វេី​ការអប់រំ​និងធ្វេីកិច្ចសន្យា​ចំពោះ​មុខសមត្ថកិច្ច  ដោយសន្យាថានិងមិនបន្ដប្រព្រឹត្ដសកម្មភាពដូចថៃ្ង​នេះទៀត​ ករណី​មិនរាងចាល​ ឬបញ្ឈប់សកម្មភាពគឺសមត្ថកិច្ច​និងបន្ដនីតិវិ​ធី​ ចាត់ការ​ផ្លូវ​ច្បាប់​៕

ដោយ ៖ សិលា


ចែករំលែក៖