ព័ត៌មានទាន់ហេតុការណ៍៖

ស៊យជាន់លេីស៊យ!! រថយន្ត​ព្រូស ពន្លះទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ​ ហេីយត្រូវរថយន្តមួយគ្រឿងទៀតបុកបន្ថែមពីក្រោយរួចបើករត់បាត់

ចែករំលែក៖

ភ្នំពេញ​ ៖​ ប្រុសស្រីប្រមាណ៥នាក់រួមដំណេីរដោយរថយន្តមួយគ្រឿងម៉ាក​ Toyota Prius ក្នុងល្បឿនលឿន​ ហេីយមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ​ ហេីយត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកមកបុកពីក្រោយបន្ថែមរងការខូចខាត​ រួចបេីកគេចបាត់ស្រមោល​ ។ 

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១​ និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅចំណុចស្តុបវត្តនាគវ័ន​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ក្នុងសង្កាត់ផ្សារដេប៉ូ៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនដំបូងគេឃេីញរថយន្តម៉ាក​ Toyota Prius ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខភ្នំពេញ​ 2AI-1327 ដោយមានប្រុសស្រីប្រមាណ៥នាក់ក្នុងរថយន្ត​ ធ្វេីដំណេីរទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ​ រីឯរបាំងថ្មបាក់អស់មួយកង់​ ។ ស្របពេលនោះដែរក៏មានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបានធ្វេីដំណេីរមកពីក្រោយបានបុករថយន្ត​ ព្រូស ពីចំហៀងបន្ថែមទៀតរងការខូចខាតផងដែរ​ តែរថយន្តបង្កនោះមិនឈប់ទទួលខុសត្រូវទេ​ ដោយបានបន្ថែមល្បឿនបេីកគេចខ្លួនបាត់​ ។ 

    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួស​ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ​ ខណៈពេលដែរបង្កហេតុភ្លាមៗ​ អ្នកបេីកបរនិងអ្នករួមដំណេីរនាំគ្នាគេចខ្លួនបាត់អស់​ ។ 

    ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នាតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖