ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីពីរនាក់បងប្អូនជីដូនមួយចុះងូតទឹកស្រះក្រោយផ្ទះលង់ស្លាប់គ្មានអ្នកដឹង

ចែករំលែក៖

ខេត្តក្រចេះ៖ ក្មេងស្រីពីរនាក់បងប្អូនជីដូន
មួយបាននាំគ្នាចុះងូតទឹកស្រះនៅក្រោយផ្ទះលង់ស្លាប់។
ឧបទ្ទវហេតុក្មេងស្រីពីរនាក់លង់ទឹកស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៤៖៥០នាទីថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២១នៅត្រង់ចំណុចភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះទី១ .ឈ្មោះឈុន ស្រីនីត ភេទស្រី អាយុ ១០ឆ្នាំ ។ ទី២.ឈ្មោះ ខា ស្រីពេជ្រ ភេទស្រី អាយុ១៣ឆ្នាំ ។ អ្នកទាំងពីរនាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពបន្តថា ខណៈនោះ ឪពុកម្តាយរវល់ទៅច្រូតស្រូវ ទុកកូនទាំងពីនៅផ្ទះហើយប្រហែលនាំគ្នាចុះងូតទឹកស្រះនៅក្រោយផ្ទះទើបបណ្តាលឱ្យលង់ស្លាប់តែម្តងដោយគ្មានអ្នកដឹងនិងជួយសង្គ្រោះ។ក្រោយកើតហេតុកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំសណ្តាន់បានចុះទៅដល់ធ្វើការពិនិត្យកន្លែងកេីតហេតុនិងធ្វើកោសល្យវិច័យលេីសាកសពឃេីញថាក្មេងស្រីទាំងពីរនាក់ពិតជាបានលង់ទឹកស្លាប់ប្រាកដមែន៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖