ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំចង្អៀតនៃក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា OHCHR និងដៃគូអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃ ចន្ទ ៤ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដឹកនាំកិច្ចប្រជុំចង្អៀតនៃក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា OHCHR និងដៃគូអភិវឌ្ឍ តាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពនៃការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ដែលកិច្ចប្រជុំចង្អៀតនៃក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា OHCHR និងដៃគូអភិវឌ្ឍ តាមប្រព័ន្ធអនឡាញរួមមាន៖
១-ការសិក្សាអំពីគម្រោងនៃការលើកកម្ពស់នូវសុចរិតភាពនិងតម្លាភាពក្នុងប្រព័ន្ធតុលាការ
២-ដំណើរការរៀបចំច្បាប់និងការកែសម្រួលច្បាប់និងគោលនយោបាយសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងវិស័យយុត្តិធម៌
៣-ការរៀបចំគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌ និង
៤-បញ្ហាផ្សេងៗ ៕

ដោយ៖ សិលា


ចែករំលែក៖