ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបង្ហោះលើផេកផ្លូវការ ពីសេចក្តីជូនដំណឹង ស្តីពី អាហារូបករណ៍ទៅសិក្សានៅសាធាររដ្ឋប្រជាមានិតចិន។
ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនមន្ត្រីរាជការទាំងអស់ឱ្យបានជ្រាបថា ក្នុងគោលបំណង បណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការនៅតាមបណ្តាក្រសួងស្ថាប័ន សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្រោមកម្មវិធីអប់រំ ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន (2021 MOFCOM Degree Education Program)។
អាស្រ័យហេតុនេះ សូមមន្ត្រីរាជការនៃក្រសួងបរិស្ថាន ដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យ ទទួលបានអាហារូបករណ៍សម្រាប់ចូលរួមសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតខាងលើ សូម ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៦១ ៥៧៣ ៥៦០។ កាលបរិច្ឆេទផុតកំណត់&ការទទួលពាក្យនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៕
ដោយ៖សុខ ខេមរា