ភ្នំពេញ៖ នៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្តី សូមគោរពជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីបតិភូ គ្រប់ក្រសួង ស្ថាប័ន
កម្មវត្ថុ ៖ ករណីលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
យោង ៖ លិខិតលេខ៦៩១ ខន/០១៩ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ដែលគ្រោងប្រជុំ នាថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នោះ សូមលើកទៅពេល ក្រោយវិញ។
អាស្រ័យហេតុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ មេត្តាជ្រាបដោយសេចក្ដីអនុគ្រោះ។ សូម សម្តេច ឯកឧត្តម លោកជំទាវ មេត្តាទទួលនូវសេចការពពីខ្ញុំ៕
ដោយ ៖ សិលា