ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៉ីយ៉ាន់ដាយបុកម៉ូតូពីក្រោយកិនបុរសម្នាក់ស្លាប់នៅនឹងកន្លែងកេីតហេតុ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តហ៉ីយ៉ាន់ដាយមួយគ្រឿងត្រូវបានអ្នកបើកៗលឿនជ្រុលទៅបុកម៉ូតូពីក្រោយហើយកិន​អូសបណ្តាលឱ្យបុរសអ្នកបើកម៉ូតូស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈគាត់កំពុងជិះម៉ូតូ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃទី៨​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចស្ពានដែកចំការដូង​ តាមបណ្តោយផ្លូវលេខ២១៧​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។ 

   សពជនរងគ្រោះ​មានឈ្មោះ​ ហៃ​ គីណូ​ អាយុ​ជាង​៤០​ឆ្នាំ​ មុខ​របរ​ វិស្វករ​ ស្នាក់នៅ​ បុរី​ពិភព​ថ្មី​ ចំការ​ដូង​ ខណ្ឌ​ដង្កោ​   

  ចំណែកអ្នក​បេីក​បរ​រថយន្ត​​ឈ្មោះ​ថា​  គៀរ​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរ​បេីក​រថយន្ត​ ។ 

   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្គូពី​ ពណ៌ស​  ពាក់ស្លាកលេខភ្នំពេញ1HV 3218 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៧១​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងទៅត្បូងតាមផ្លូវលេខ២១៧​ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហ៉ីយ៉ាន់ដាយពណ៌សឆ្នូតក្រហម​ ពាក់ស្លាកភ្នំពេញ3D-8306 បើកតាមបណ្តោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីជេីងទៅត្បូងក៏ជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឱ្យម្ចាស់ម៉ូតូដួលចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ​ ហេីយរថយន្តព្យាយាមបេីកគេចខ្លួនបានប្រហែល៤០ម៉ែត្រក៏ឈប់រថយន្តហើយចុះរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ។ 

   ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងតៃកុងរថយន្តទៅទុករង់ចាំដោះស្រាយតាមច្បាប់​។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖