ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី១០-១៦ ខែវិច្ឆិកា អាចនឹងមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅច្រើន នៅតាមរាជធានី-ខេត្ត ចំនួន១១ និងតំបន់សមុទ្រ !

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-១៦ ខែវិច្ឆិកា អាចនឹងមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅច្រើន នៅតាមរាជធានី-ខេត្ត ចំនួន១១ និងតំបន់សមុទ្រ ! នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសរបស់ ការផ្សាយក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, ក្នុងសប្ដាហ៍ខាងមុខព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជើងនូវទ្រនុងសម្ពាធខ្ពស់ចិនប្រសព្វ នឹងជ្រលងសម្ពាធទាបប៉ាស៊ីហ្វិកទូលពីក្រោមឡើងលើ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ ºC
– អាចនឹងមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅច្រើន ។ ពិសេសនៅខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ ។
២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ ºC ត ២២២ °C – សីតុណ្ហភាពអតិបរមា មានព៌ ២៨-៣០ ºC
– អាចនឹងមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ។ ពិសេសនៅខេត្តក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ ºC –
– អាចនឹងមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ។
អាស្រ័យស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូន សូមសាធារណជន ទទួលជ្រាបជាព័ត៌មាន ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖