ក្លិប Genoa បានតែងតាំងអតីតគ្រូបង្វឹកជម្រើសជាតិអ៊ុយក្រែន លោក Andriy Shevchenko ជាគ្រូបង្វឹកថ្មីរបស់ពួកគេលើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៤ ក្លិប Serie A បានប្រកាសកាលពីថ្ងៃអាទិត្យ។
អតីតខ្សែប្រយុទ្ធរបស់ក្រុម AC Milan ដែលបានឈ្នះពានរង្វាន់ Ballond’Or ឆ្នាំ២០០៤ បន្ទាប់ពីបានជួយក្រុមនេះឱ្យលើកពាន Serie A និង Champions League មកជំនួសកន្លែងលោក Davide Ballardiniបន្ទាប់ពីការបណ្តេញចេញ កាលពីថ្ងៃសៅរ៍។
សេចក្តីថ្លែងការណ៍របស់ក្លិបបានសរសេរថា “Genoa បានប្រកាសថា Andriy Shevchenko បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីដឹកនាំក្រុមរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤” ។
លោក Shevchenko វ័យ៤៥ឆ្នាំបានដឹកនាំក្រុមអ៊ុយក្រែនទៅកាន់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃជើងឯកអឺរ៉ុបជាលើកដំបូងក្នុងឆ្នាំនេះ ដែលពួកគេត្រូវចាញ់ដោយក្រុមអង់គ្លេសនៅទីក្រុងរ៉ូម។
គាត់បានប្រកាសពីការចាកចេញពីការដឹកនាំក្រុមជម្រើសជាតិពីតួនាទីនៅក្នុងខែសីហា បន្ទាប់ពីគ្រប់គ្រងរយៈពេលប្រាំឆ្នាំ ហើយ Genoa នឹងក្លាយជាការងារក្លិបដំបូងរបស់គាត់។
បច្ចុប្បន្នក្រុម Genoa ក្នុងក្របខ័ណ្ឌ Serie A ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៧ ក្នុងតារាងបន្ទាប់ពីការប្រកួតចំនួន១២ប្រកួត ដោយ៥ប្រកួតចុងក្រោយនេះឈ្នះ២ដង, ស្មើម្តង និងចាញ់២ដងនៅរដូវកាលនេះ ៕
ដោយ៖ភារៈ(រូបភាព ៖ Reuters)