ព័ត៌មានទាន់ហេតុការណ៍៖

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នឹងធ្វើអ្វីក្រោយចូលនិវត្តន៍?

ចែករំលែក៖

លោកស្រី Angela Merkel បានប្រកាសឱ្យដឹងថា ក្រោយចូលនិវត្តន៍លោកស្រីនឹងមិនជ្រៀតជ្រែកចូលកិច្ចការនយោបាយឡើយ ដោយលោកស្រីនឹងចំណាយពេលចុងក្រោយទៅធ្វើអ្វីមួយដែលលោកស្រីចូលចិត្ត។
លោកស្រី Angela Merkel បានឆ្លើយតបទៅនឹងបទសម្ភាសន៍របស់បណ្តាញព័ត៌មាន Deutsche Welle ថា «ខ្ញុំនឹងមិនចូលរួមឬជ្រៀតជ្រែកកិច្ចការនយោបាយទៀតឡើយ។ ខ្ញុំបានធ្វើវាជាច្រើនឆ្នាំកន្លងមក គឺ១៦ឆ្នាំហើយក្នុងនាមជានាយករដ្ឋមន្ត្រី។
លោកស្រី Angela Merkel បានបញ្ជាក់ថា ខ្ញុំនឹងបញ្ចប់តំណែងជាអធិការបតីអាល្លឺម៉ង់ក្រោយរដ្ឋាភិបាលថ្មីបានបង្កើតឡើងក្នុងអំឡុងខែធ្នូ។ លោកស្រីបានលើកឡើងថា ពេលឈប់សម្រាកលោកស្រីនឹងដេកបានពេញហើយអានសៀវភៅ ។
លោកស្រី Angela Merkelបានបន្តទៀតថា «ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ដោយសារតែការងារច្រើនពេក ខ្ញុំត្រូវតែត្រៀមលក្ខណៈដោះស្រាយស្ថានភាពគ្រប់ពេលវេលា ដោយមិនមានពេលវេលាផ្ទាល់ខ្លួនឡើយ ។ ពេលនេះ ខ្ញុំជិតបានធ្វើនូវអ្វីដែលខ្ញុំចូលចិត្តហើយ»។
លោកស្រី Angela Merkel បានជាប់ឆ្នោតជាអធិការបតីអាល្លឺម៉ង់នៅឆ្នាំ២០០៥។ ក្នុងពេលកាន់តំណែងលោកស្រី ត្រូវបានគេទទួលស្គាល់ថាជាមនុស្សរឹងមាំ ជាមួយនឹងគោលនយោបាយមុឺងម៉ាត់បំផុត ហើយលោកស្រីបានដឹកនាំអាល្លឺម៉ង់ និងសហគមន៍អឺរ៉ុបទាំងមូលឆ្លងផុតវិបត្តិ ក្នុងនោះមានវិបត្តិជនភៀសខ្លួននិងវិបត្តិហិរញ្ញវត្ថុ៕ ដោយ៖ធីរីណា

រូបថត៖nguoidduatin.vn.


ចែករំលែក៖