ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ លើករណីដែលហ្វេសប៊ុកមួយឈ្មោះថា Trā JīRø ដែលបានសរសេរថា (រកលុយសិន បេីលុយមិនដល់គឺមិនបាញ់ទេ) ចំណែកឯមួយទៀត (ចាំលុយបានបាញ់) ដែលជាករណីអគ្គិភ័យខាងលេីនេះ កេីតឡេីងនៅក្នុងបុរីពិភពថ្មី ចំការដូង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុក Trā JīRø ដែលបានសរសេរបែបនេះ និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។
ដូច្នេះសូមម្ចាស់ហ្វេសបុកឈ្មោះ Trā JīRø ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយេីង និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕
ដោយ៖សហការី