ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលី៖ អ្នកដែលមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រឈមនឹងការស្លាប់ក្រោយឆ្លងកូវីដ-១៩ កើនឡើងដល់១៦ដង

ចែករំលែក៖

ការរកឃើញថ្មីនៅក្នុងប្រទេសអូស្ត្រាលីបង្ហាញឱ្យឃើញថា ពលរដ្ឋដែលមិនចាក់វ៉ាក់សាំងហើយឆ្លងកូវីដ-១៩ ប្រឈមនឹងការស្លាប់កើនឡើងដល់ទៅ១៦ដងបើប្រៀបធៀបនឹងអ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩។
សារព័ត៌មានរ៉យទ័រ បានដកស្រង់ព័ត៌មានពីក្រសួងសុខាភិបាលរដ្ឋ New south Wales ដែលបានប្រកាសអំពាវនាវដល់ពលរដ្ឋឱ្យនាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងក៏ដូចជាធ្លាក់ខ្លួនឈឺធ្ងន់ក្រោយឆ្លងកូវីដ-១៩។
តាមរបាយការណ៍បានបង្ហាញឱ្យឃើញថា មាន១១%ប៉ុណ្ណោះក្នុងចំណោម៤១២នាក់ស្លាប់ដោយសារកូវីដ-១៩បំប្លែងថ្មីដែលតា រយៈពេល៤ខែកន្លងមក បានចាក់វ៉ាក់សាំងគ្រប់ចំនួន។
ការប្រកាសខាងលើរបស់អូស្ត្រាលី គឺស្របទៅនឹងការស្រាវជ្រាវជាច្រើនផ្សេងទៀត ក្នុងនោះមានអាមេរិក ដោយមានលទ្ធផលថា អ្នកដែលមិនចាក់វ៉ាក់សាំងប្រឈមនឹងការឈឺធ្ងន់ឬស្លាប់ខ្ពស់ជាងអ្នកចាក់វ៉ាក់សាំងជាង១០ដង ។
ការស្រាវជ្រាវរកឃើញខាងលើរបស់អូស្ត្រាលី គឺក្នុងគោលដៅ ជំរុញឱ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាដើម្បីទប់ស្កាត់ការឆ្លងក៏ដូចជាធ្លាក់ខ្លួនឈឺធ្ងន់ក្រោយការឆ្លងកូវីដ-១៩ ៕

ដោយ៖ធីរីណា(រូបថត៖TTXVN-VNA)

រូបថត៖Reuters.


ចែករំលែក៖