ខេត្តកំពត៖ ក្រុមគ្រូពេទ្យសម្ភពដែលប្រចាំការនៅមណ្ឌលសុខភាពមរតកសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជុំគិរី របស់កងពលតូចលេខ៧០ បានជួយសម្រាលលំហែមាតុភាព ស្រ្តីម្នាក់ ទទួលបានកូនប្រុសទម្ងន់ ៣គីឡូក្រាមដោយសុវត្ថិភាព នៅវេលាម៉ោង ០៧:៣០នាទីព្រឹក ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមបញ្ជាក់ថា ការសម្រាលលំហែមាតុភាពនេះ គឺជាទារកទី៣៣ ចាប់តាំងពីដំណេីការមណ្ឌលសុខភាពមរតកសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជុំគិរី រហូតមកដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សូមជម្រាបថា ក្រៅពីជួយសម្រាលលំហែមាតុភាពមិនគិតថវិកា ក្រុមការងាររបស់ការិយាល័យសុខាភិបាលកងពលតូចលេខ៧០ តែងតែបន្តយកចិត្តទុកដាក់ ក្នុងការពិនិត្យព្យាបាលជំងឺ ចែកថ្នាំជូនដល់យោធិន និងប្រជាពលរដ្ឋដែលមានជម្ងឺ ដោយឥតគិតថ្លៃផងដែរ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច