ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិតសម រង្ស៊ី មិនចោលសារជាតិប្រើល្បិចដដែលៗដើម្បីភូតភរប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិ !

ចែករំលែក៖

ភ្នំពេញ៖ ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី បើ ទោះបីកុហកបោកប្រាស់ពលរដ្ឋពេលព្រឹក រួចកែវិញពេលរសៀលក៏នៅតែមិនចោលសារជាតិល្បិចបោក ជាតិឯងដដែលៗ។ សណ្តានមនុស្សចែករំលែកតែ ព័ត៌មានលាបព័ណ៌ គ្មានប្រភពច្បាស់លាស់ គ្មាន អ្វីអាចបញ្ជាក់បានច្បាស់លាស់ ក៏ទណ្ឌិតរូបនេះ អាចបន្តទៅរួចដែរ ពិសេសបង្កើតគំនិតទុច្ចរិត បំប៉ោងព័ត៌មានក្លែងក្លាយ ។

ជាក់ស្តែងនៅប៉ុន្មានម៉ោងមុននេះ ទណ្ឌិតរូបនេះ បាន បង្ហោះរូបភាពការចេញផ្សាយមួយសន្លឹក ដែលមើលអក្សរមិនច្បាស់ ហើយបានអះអាងថា ជាការចុះផ្សាយរបស់សារព័ត៌មាន Libero របស់អីតាលី នៅថ្ងៃទី៨ ខែវិច្ឆិកាដែលលើក ឡើងថា «ក្រោយពី ប៉ុល ពត កម្ពុជា ក្រោមរបប ហ៊ុន សែន បានធ្លាក់ក្នុងកណ្ដាប់ដៃចិនម្តង ទៀត។
យោងតាមការអង្កេត និងស្រាវជ្រាវដោយអង្គភាពសារព័ត៌មាន “នគរដ្រេហ្គន” ទៅលើរូបភាពដែល សម រង្ស៊ី បានផុស គឺហាក់ដូចគ្មានកន្លែងណា ដែលអាចបញ្ជាក់ថា អត្ថបទនោះគឺជាការចុះផ្សាយ របស់សារព័ត៌មាន Libero ទេ ខណៈក្នុង គេហទំព័រសារព័ត៌មាន Libero ក៏ពុំបានចុះ ផ្សាយអ្វីពីកម្ពុជាដែរនៅប៉ុន្មានថ្ងៃនេះ។

សូមបញ្ជាក់ថា, ល្បិចចាស់ ក្នុងថ្ងៃថ្មីរបស់ សម រង្ស៊ី អំពីការ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានក្លាយទៅជា ភាពផ្សំទៅហើយ ពិសេសល្បិចនៃការផ្សាយ ព័ត៌មានមិនពិតបែបបំភិតហើយបំភ្លើសភាពការណ៍ គ្មានប្រភពច្បាស់លាស់បង្កឱ្យអ្នកអាន ទទួលព័ត៌មានខុស វាយតម្លៃខុស ដែលនាំឱ្យមាន បញ្ហាធ្ងន់ធ្ងរតិចឬច្រើនតាមឥទ្ធិពលរបស់អ្នក ផ្សព្វផ្សាយ។

អ្នកវិភាគនិងតាមដាននយោបាយមួយរូបបាន លើកឡើងថា ការផ្សព្វផ្សាយព័ត៌មានមួយវាចាំ បាច់ណាស់ត្រូវការប្រភពមួយដែលច្បាស់លាស់ និងជាក់លាក់។ ការគ្រាន់តែយករូបភាពមួយ សន្លឹកយកមកច្នៃ ហើយវាយតម្លៃស្ថានការណ៍ ទាំងមូល វាមិនគួរជាព័ត៌មានដែលទទួលយកនោ ទេ ហើយក៏ធ្វើឲ្យប៉ះពាល់ទៅតម្លៃរបស់អ្នកផ្សព្វផ្សាយនោះដែរ។ ប្រសិនបើមានការចុះផ្សាយ ព័ត៌មានដូចរូបដែល ទណ្ឌិតសម រង្ស៊ី បានបង្ហោះនោះ ពិត ក៏ការបកប្រែចំណងជើងពីភាសាអ៊ីតាលី មក ជាខេមរភាសាទៀតសោត ក៏មិនដូចខ្លឹមសារអ្វី ដែល សម រង្ស៊ី បានសរសរបង្ហោះក្នុងហ្វេសបុក ផ្លូវការរបស់ខ្លួនដែរ។

រឿងនេះ សម រង្ស៊ី ខ្លួនឯងគួរដឹងច្បាស់ មិនគួរធ្វើ ជាមិនដឹងដើម្បីបោកប្រាស់តែរាស្ត្រខ្លួនឯងបែប នេះទេ។ បើសិនពិតជាអ្នកនយោបាយដែលចង់ឲ្យ ពលរដ្ឋរបស់ខ្លួនយល់ដឹងអំពីព័ត៌មាន គួរ ណាស់តែ សម រង្ស៊ី ខ្លួនឯងបង្ហាញនូវភាពច្បាស់ លាស់នៃការផ្សព្វផ្សាយរបស់ខ្លួន។

បទពិសោធន៍ The Guardian កាលពីដើមខែតុលាកន្លងទៅ គួរណាស់តែជាបទពិសោធន៍ដែល សម រង្ស៊ី ខ្លួនឯងពិចារណានិងគិតឡើងវិញអំពី ការផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិតនេះ។ ហើយមិនគួរប្រើល្បិចដដែលៗដើម្បីបោកប្រាស់ ពលរដ្ឋដោយគ្រាន់តែដើម្បីបន្តដង្ហើមចុងក្រោយ នៃជីវិតនយោបាយរបស់ខ្លួនដែលជិតផុតរលត់ទៅ នេះនោះទេ។ និយាយជារួម ទណ្ឌិតសម រង្ស៊ី មួយរយៈ ហាក់បែកៗ ឬមួយវង្វែងវង្វាន់ នឹងក្តីស្រម៉ៃធ្វើនាយករដ្ឋមន្ត្រីមិនបាន ដេកតែគិត ដល់បែកឆ្វេងយ៉ាងនេះ ? ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖