ខេត្តកំពត៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីមន្ត្រីនគរបាលខេត្តកំពតម្នាក់ឈ្មោះ សេង សារុន អាយុ ៥១ ឆ្នាំ មុខងារជានាយរងផ្នែកសរុបរដ្ឋបាលការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានខេត្តកំពត បានសម្លាប់ខ្លួននៅក្នុងផ្ទះព្រោះតែមានជំងឺប្រចាំកាយរ៉ាំរ៉ៃព្យាបាលមិនជា ។
ករណីអត្តឃាតខាងលេីនេះ បានកេីតឡេីងនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។
បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខេត្តកំពត បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៩ និង៣០ នាទី ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា មានករណី ផ្ទះអាវុធក្នុងផ្ទះ ល្វែងមួយកន្លែង ក្បែរផ្សារសាម ទីរួមខេត្តកំពត។ ភ្លាមៗ សមត្ថកិច្ចចម្រុះ បានចុះដល់គោលដៅ ទើបដឹងថា ជាករណីអត្តឃាត ធ្វើឡើងដោយមន្ត្រី នគរបាល ខេត្តកំពតម្នាក់។
ដោយឡែកបើតាមការបញ្ជាក់ពីក្រុមគ្រួសារ បានឱ្យដឹងថា ជនរងគ្រោះធ្វើអត្តឃាតខ្លួនឯងនេះ ដោយសារបាក់ទឹកចិត្តព្រោះតែមានជំងឺមហារីក គ្រាប់ឈាមរ៉ាំរៃ យូរឆ្នាំ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យបានសន្ឋិដ្ឋានថា៖ ជនរងគ្រោះបានបាញ់ខ្លួនឯង ចំនួនពីរគ្រាប់ ត្រង់ក្រោមចង្កា ធ្លាយទៅក្បាល ស្ថិតនៅជាន់ទីពីរ ដោយប្រើកាំភ្លើង អាកាបាញ់ ដែលមានគ្រាប់ ចំនួន ៣០ផងដែរ៕
ដោយ៖សហការី