ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ អំណោយដល់គ្រួសារទី៣៨៣ដែលសម្រាលបាន កូនភ្លោះបីនៅមន្ទីរពេទ្យកាល់ម៉ែត !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យ លោក សេង ទៀង នាំយកអំណោយទៅ ប្រគល់ជូនគ្រួសារទី៣៨៣ ដែលបានសម្រាល បានទារកភ្លោះបីនៅមន្ទីរពេទ្យកាល់ម៉ែត្រនៅថ្ងៃ នេះ។

សូមបញ្ជាក់ថា, ទារិកាភ្លោះទាំងបីនាក់នេះកើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរកាល់ម៉ែត្រតាមរយៈការវះ កាត់ ជាកូនលើកទី២របស់ឪពុកឈ្មោះ ណូន ថៃ អាយុ៣១ឆ្នាំ ម្តាយឈ្មោះ ភាព ថាវី អាយុ២៩ឆ្នាំ អ្នកទាំងពីរ មានមុខរបររធ្វើការសំណង់ រស់នៅ ភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង។
អំណោយសប្បសធម៌របស់សម្ដេចតេជោ និងស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និង ក្រម៉ា២។

ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន គឺ លោក សេង ទៀង មានប្រសាសន៍ថាជំនួយ ឧបត្ថម្ភទាំងអស់នេះមិនមែនជាអំណោយ របស់ រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហម កម្ពុជា ឬអំណោយរបស់គណបក្សដែលបំរើឲ្យ សកម្មភាពនយោបាយនោះទេផ្ទុយទៅវិញ អំណោយទាំងអស់នេះគឺជាអំណោយទានកើត ចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគូរខ្ពស់ របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលប្រសូត្របានទារក ភ្លោះបីឬបួននាក់។

មាតាបិតាកូនភ្លោះ បានសូមថ្លែងអំណរ គុណជូនចំពោះ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយសប្ប រសធម៌នេះ ជួយដល់គ្រួសារពួកគេ ពិសេសជួយ ចិញ្ចឹមបីបាច់ទារិកាភ្លោះបី។ អ្នកទាំងពីរបាន បួងសួងដល់សូមឱ្យសម្តេចតេជោ និងសម្តេច
កិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អបរិបូរណ៍ ពូលានុ ភាពមាំ មួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំជោគវាសនា អនាគតប្រទេសជាតិឲ្យកាន់តែសំបូររុងរឿងត រៀងទៅ។

បើតាមលោក សេង ទៀង ចាប់តាំងពីឆ្នាំ ១៩៩៩រហូតមកដល់បច្ចុប្បន្ននេះមាន គ្រួសារ ប្រសូត្រទារក ភ្លោះបីនាក់ ឫបួននាក់ ចំនួន ៣៨៣គ្រូ សាររួចហើយដែលបានទទួលអំណោយ ឧបត្ថម្ភពី សម្តេចតេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការ លំបាកខ្វះខាតក្នុង ជីវភាពរស់នៅប្រចាំថ្ងៃពិសេស ការចិញ្ចឹម បីបាច់ទារកភ្លោះនៅពេលឆ្លងទន្លេរួច៕

ដោយ៖សុខ ខេមរា


ចែករំលែក៖