ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ អនុគណៈកម្មការទទួលពាក្យប្រចាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមជូនដំណឹងដល់បេក្ខជនជាមន្ត្រីរាជការ ចូលរួមប្រឡងប្រជែងឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវនូវពាក្យសុំប្រឡងតាមរយៈប្រព័ន្ធ Online អញ្ជើញមកជួបមន្ត្រីទទួលពាក្យនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (សាលប្រជុំជាន់ទី៦) រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨:៣០ – ១១:៣០ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។
សូមបញ្ជាក់ទៀតថា, អនុគណៈកម្មការទទួលពាក្យប្រចាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមជូនដំណឹងដល់បេក្ខជន ជាមន្ត្រីរាជការ ចូលរួមប្រឡងប្រជែងជ្រើសរើសឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវនូវពាក្យសុំប្រឡងតាមរយៈប្រព័ន្ធ Online អញ្ជើញមកជួបមន្ត្រីទទួលពាក្យនៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (សាលប្រជុំជាន់ទី៦) រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨: ៣០ – ១១: ៣០ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនូវ
១- ពាក្យសុំចុះឈ្មោះប្រឡង (បោះពុម្ពចេញពីប្រព័ន្ធ)
២- ឯកសារដែលបានដាក់ចូលក្នុងប្រព័ន្ធ
-លិខិតបញ្ជាក់បទពិសោធន៍ការងារ
-ច្បាប់ចម្លងសញ្ញាប័ត្រ
-ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ
– ឯកសារតាំងស៊ប់។
បញ្ជាក់: សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទ៖ ០១២ ៨៧៧ ២៨១ / ០១២ ៥២៥ ៥៨៨ ៕
ដោយ ៖ សិលា