ភ្នំពេញ៖ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាំខ្លួន ឧកញ៉ា លី សាយឃាង។ នេះបើយោងតាមចេញដីកាបង្គាប់ឲ្យនាំខ្លួន ដែលអង្គភាព”នគរដ្រេហ្គន” ទទួលបាននៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមបញ្ជាក់ថា, ដែលទាក់ទងនឹងជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០២០៤៤៨៨ ចុះថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១០ កើតនៅឃុំថ្មស ស្រុកគីរី សាគរ ខេត្តកោះកុង មានទីលំនៅផ្ទះលេខ៥៣ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រពន្ធ ឈ្មោះ អ៊ុង បើមួយ មានកូន ៣នាក់ កម្រិតវប្បធម៌រៀនបានឆ្នាំទី២ ឪពុកឈ្មោះ អាំង គឺដឹក “ស” ម្តាយឈ្មោះ តាន់ ស៊ីវ ហ៊ុន “រ” ជានីតិជន ទោសពីមុនគ្មាន ។ដែលពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ, សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ២០១៨ និងអំឡុងឆ្នាំ ២០១៩ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។តុលាការយល់ឃើញថា « ជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទពីបទ រំលោភ លើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណះ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ,សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ២០១៨ និងអំឡុងឆ្នាំ ២០១៩
– បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ហេតុដូច្នេះ ដើម្បីធានាដល់ការស៊ើបសួរឲ្យ បានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មកចំពោះចៅក្រមស៊ើប សួរដើម្បីធ្វើការសាកសួរបំភ្លឺការពិត៕
ដោយ៖សុខ ខេមរា