ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ប្រគល់ជនជាតិវៀតណាមម្នាក់ ទៅឱ្យប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នៅរសៀល​ថ្ងៃ​ពុធ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បាន​ឱ្យដឹងថា​ ស្រ្តី​ជនជាតិវៀតណាមម្នាក់ ត្រូវ​កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ឃាត់​ខ្លួន​ពាក់ព័ន្ធ​ករណី ឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា។

ប្រភពដដែលបន្តថា​ ដោយមានការឯកភាពពី លោកនាយការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិអន្តរជាតិបាវិត កាលពីថ្ងៃទី០៩ ខែវិច្ឆិកាម្សិលមិញនេះ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានទទួលស្រ្តី ជនជាតិវៀតណាមម្នាក់ ករណី ឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។ 

បន្ទាប់មកបានប្រគល់ឱ្យប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម រួចរាល់នៅវេលាម៉ោង១០និង៣០នាទីថ្ងៃដដែល៕

ដោយ៖សហការី​


ចែករំលែក៖