ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មកដល់រសៀលនេះ ! អ្នកទោស៣នាក់ ក្នុងចំណោម៧នាក់ ដែលហែកគុក នៅខេត្តស្ទឹងត្រែង ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានមកវិញ នៅសល់៤នាក់ទៀត កំពុងប្រមាញ់តាមចាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖  អ្នកទោស៣នាក់ក្នុងចំណោម៧នាក់ ហែកគុករត់ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈអ្នកទោស៤នាក់ផ្សេងទៀត ដែលរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កំពុងបន្ដស្រាវជ្រាវតាមប្រមាញ់យ៉ាងយកចិត្តទុកដាក់។

សូមបញ្ជាក់ថា, ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមអោយប្រជាពលរដ្ឋជួយរាយការណ៍ បើឃើញអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង តាមរូបថតនេះ ! 

សូមរម្លឹកថា,  នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមគោរពជម្រាបជូនសាធារណៈជន នៅវេលាម៉ោងជាង ០៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង បើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញអ្នកទោសដែលមានភិនភាគដូចរូបថតនេះ សូមសហការរាយការណ៍ មកសមត្ថកិច្ចជំនាញដើម្បីធ្វើការឃាត់ខ្លួន ។

     តាមរយ:ទូរស័ព្ទទំនាក់ទំនង :

    ☎️- 088 834 5627

    ☎️- 031 999 9491

    ☎️- អធិការនគរបាលក្រុងស្ទឹងត្រែង 097 822 5555

    ☎️- អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ 088 311 4007

    ☎️- អធិការនគរបាលស្រុកសៀមបូក 031 977 8496

    ☎️- អធិការនគរបាលស្រុកសេសាន 088 647 6999

    ☎️- អធិការនគរបាលស្រុកសៀមប៉ាង 088 388 8856

   ☎️- អធិការនគរបាលស្រុកបុរីអូរស្វាយសែនជ័យ 097 9999 940 

ដោយ ៖ សិលា


ចែករំលែក៖