ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយក្រឡាប់ធ្លាក់ចូលទឹកស្រះសង្ស័យតៃកុងងងុយដេក​

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់សង្ស័យងងុយដេក​ បានបេីករថយន្តម៉ាកហុីយ៉ាន់ដាយដឹកសម្ភារគ្រឿងសំណង់ហើយរអិលធ្លាក់ចូលទឹកស្រះ​ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង ៣០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ២០២១​នៅផ្លូវបេតុង​ ក្នុងភូមិរលួស​ សង្កាត់រលួស​ ខណ្ឌដង្កោ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3F-2319 ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េច​ទេ ស្រាប់តែរេចង្កូតមកខាងស្ដាំរអិលធ្លាក់ចូលទឹកស្រះតែម្ដង ហើយភ្លាមៗនោះអ្នកបើកបររថយន្តបានបើកទ្វារចុះទាន់ពេល​ រួចទុករថយន្តចោលគេចខ្លួនបាត់ស្រមោល​ទៅ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស​បានចុះមកដល់ទីតាំងកើតហេតុ និងបានពិនិត្យទៅលើរថយន្តបង្ក ដោយឃើញថារថយន្តនេះមិនបង្កគ្រោះថ្នាក់ឬក៏មានរបួសស្នាមដល់អ្នកដទៃនិងមិនខូចខាតដល់សម្បត្តិរដ្ឋ​ទើបសមត្ថកិច្ចអនុញ្ញាតឲ្យខាងតំណាងរថយន្តហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កយកទៅជួសជុលដោយខ្លួនឯង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖