ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិបណ្ឌិត រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញក្នុងកិច្ចប្រជុំអន្តរក្រសួងរបស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ តាមប្រព័ន្ធវីដេអូអនឡាញ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃពុធ ៦ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី  បានអញ្ជើញមានប្រសាសន៍បើកក្នុងកិច្ចប្រជុំអន្តរក្រសួងរបស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ តាមប្រព័ន្ធវីដេអូអនឡាញ ដែលមានអ្នកចូលរួមសរុបប្រមាណ ជាង៩៤នាក់។

កិច្ចប្រជុំនេះគឺបានរៀបចំឡើងក្នុងគោលបំណងស្វែងរកធាតុចូលពីសំណាក់ លោកស្រី-លោក ដើម្បីស្វែងយល់ពីបញ្ហាសង្គមថ្មីៗដែលប៉ះពាល់ដល់សីលធម៌សង្គម  តម្លៃស្ត្រី និង គ្រួសារខ្មែរ ដែលកំពុងកើតមានឡើងតាមរយៈបណ្តាញសង្គម ដែលអាចប្រើប្រាស់ជារួមក្នុងការរៀបចំ គោលការណ៍ណែនាំអនុវត្តស្តង់ដា (SOP = Standard Operating Procedure) មួយដែលអាច អនុវត្តឆ្លើយតបបានទូលំទូលាយទៅនឹងរូបភាពអវិជ្ជមាននានានៅក្នុងសង្គមបានទាន់ពេលវេលា ឆ្ពោះទៅ ពង្រឹងតម្លៃសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកស្រី ក៏បានមានប្រសាសន៍បន្ថែមថា “ សីលធម៌ វប្បធម៌ គឺជាអត្តសញ្ញាណនៃជាតិសាសន៏ ដូចដែលពាក្សចាស់មួយឃ្លាបានលើកសម្រាប់ទុកក្រើនរំលឹកយើងគ្រប់គ្នាថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន”។ 

ក្នុងន័យនេះលោកស្រី ចង់បញ្ជាក់ថា សីលធម៌សង្គម មិនមែនជាការទទួលខុសត្រូវរបស់ តែ ស្ថាប័នរាជរដ្ឋាភិបាល ឬឯកជនណាមួយឡើយ តែគឺជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ពោលគឺស្ថិត ក្នុងដៃយើងទាំងអស់គ្នាក្នុងការសម្រេចចិត្តសម្រាប់លើកកម្ពស់តម្លៃសីលធម៌របស់សង្គមជាតិខ្មែរ៕

ដោយ ៖ សិលា


ចែករំលែក៖