ខេត្តព្រះសីហនុ៖ លោក ប៉ែន វិបុល ប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិ២ នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងនាំយកនូវអំណោយឧបត្ថម្ភមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងលោកស្រី ប្រគល់ជូនលោក សឹម សាមឿន មេភូមិ២ និងលោក ព្រំ សុផុន អនុភូមិ២ បច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ និងលោកស្រី តាត់ សុផានី អនុភូមិ២ ដល់លំនៅដ្ឋាន ស្ថិតនៅក្រុមទី១៣ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជាក់ស្ដែងអំណោយខាងលេីនេះ ទទួលបានក្នុង០១នាក់រួមមាន៖
១- អង្ករ ចំនួន ០១បាវ ស្មើនឹង ៥០គីឡូក្រាម
២- ទឹកស៊ីអ៉ីវ ចំនួន ០១យួរ
៣- ទឹកក្រូច ចំនួន ០១កេស
៤- ទឹកសុទ្ធ ចំនួន ០១កេស
៥- ម៉ាស់ ចំនួន ០២ដុំ
៦- ថវិកា ចំនួន២០០,០០០រៀល (លោកមេភូមិ)
៧- ថវិកា ចំនួន ១០០,០០០រៀល (លោក-លោកស្រីអនុភូមិ)៕
ដោយ៖សហការី