ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ប្រជុំ​ដាក់ផែនការបន្ថែមដល់កម្លាំងឱ្យអនុវត្ត

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បាន​បេីកកិច្ចប្រជុំ​ត្រួតពិនិត្យ​ និងពង្រឹងការងារជំនាញ​ នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដេីម្បី​ផ្សព្វ​ផ្សាយ​ការងារ​និងដាក់បន្ថែមចំនួន៧​ទៀត​ ដែលត្រូវអនុវត្តន៍ចាំបាច់​ ។ 

កិច្ចប្រជុំ​ធ្វេីឡេីង​នៅថ្ងៃទី១០​ ខែវិច្ចិកា​ ឆ្នាំ២០២១ ដែលមានសមាសភាព​ចូលរួម​៖​ លោកស្នងការរងជាអនុប្រធានក្រុមការងារតាមដានត្រួតពិនិត្យ​ ពង្រឹង​ដឹកនាំអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ លោកស្នងការរង​ផែនការងារសន្តិសុខ​,លោក​-លោកស្រី​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល​,នគរបាលចរាចរណ៍ផ្លូវគោក​,ប្រឆាំងជួញដូរមនុស្ស​,​ ប្រឆាំងគ្រឿងញៀន​,អត្តសញ្ញាណ​កម្ម​ ,កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល​ ,​លោក-លោកស្រី​អធិការ-អធិការរង​ លោក-លោកស្រីនាយផ្នែក​ លោក-លោកស្រី​នាយ-នាយរងប៉ុស្តិ៍​នគរបាលរដ្ឋបាល​ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។ 

ទាំង៧ចំណុចដែលលោកឧត្តមសេនីយ៍​ទោ​ ឯម​ កុសល​ ដាក់បន្ថែមអោយអនុវត្ត​ រួមមាន​ ៖

*១-ពង្រឹងលេីការអនុវត្តនគោលនយោបាយភូមិឃុំមានសុវត្តិភាព​ឲ្យកាន់តែប្រសេីក្នុងភូមិសាស្រ្តស្រុកស្ទឹងត្រង់​​*

*២-ពង្រឹង​បន្ថែមលេីការអនុវត្តន៍ការងារជំនាញគ្រប់ផ្នែក​ នៃអធិការរដ្ឋាននគរបាលស្រុកស្ទឹងត្រង់​*

*៣-ពង្រឹង​លេីការអនុវត្តការងារជំនាញ​ ​តាមប៉ុស្តិ៍នគរបាលរដ្ឋបាល​*  

*៤-​ ពង្រឹង​លេីការអនុវត្តការរឹត​បន្តឹង​ការ​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវគោក​ *

*៥-ពង្រឹង​និងណែនាំបន្ថែមនូវ​នីតិវិធី​ នៃការអនុវត្តលេីការងារជំនាញ​ ការគ្រប់គ្រង​ឯកសារ​ និងលើការងារដ្ឋបាល​ទូទៅ ដល់​គ្រប់ជំនាញ នៃអធិការដ្ឋាន​នគរបាល​ស្រុក*​

*៦-​ការត្រៀមកំលាំងអនុវត្តផែនការការពារសន្តិសុខ​ រក្សាសុវត្តិភាព​ សណ្តាប់​ធ្នាប់​ សាធារណៈ​ជូន​ ថ្នាក់​ដឹក​កំពូលៗ​ និងភ្ញៀវជាតិ​ អន្តរជាតិ​ ដែលត្រូវអញ្ជើញ​ចូលរួម​​ ក្នុង​ពិធី​សម្ពោធ​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ ស្ទឹង​ត្រង់​-ក្រូចឆ្មារ​ *

*៧-​ ត្រួតពិនិត្យ​ និង​ពន្លឿនលេីការងារ​អនុវត្តនយុទ្ធនាការផ្តល់អត្តសញ្ញាណ​បណ្ណ័សញ្ជាតិខែ្មរ ជូនប្រជា​ពលរដ្ឋ​ *

បន្ទាប់ពីកិច្ចប្រជុំចប់​ នៅព្រឹក​ថ្ងៃដដែល​  លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល

បាននាំយកអំណោយដ៍ថ្លៃថ្លារបស់​លោក​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ អគ្គស្នងការនគរបាលជាតិ​ នូវសម្ភារៈបម្រេីឲ្យអនុវត្តនការងារប្រចាំថ្ងៃ​ ថរិកា​និងគ្រឿងឧបភោគបរិភោគមួយចំនួន​ ឧបត្ថមដល់កងកម្លាំង​រួមមាន​ ៖​ 

*១-វិទ្យុទាក់ទង​ប្រេីស៊ីម​ចំនួន​១០គ្រឿ​ង ដល់អធិការស្រុកស្ទឹងត្រង់​ សម្រាប់​ប្រេីប្រាស់ក្នុងអង្គភាព​ និងសៀវភៅគោលនយោបាយភូមិ​ឃុំ​មាន​សុវត្ថិភាព​ចំនួន​១៦ក្បាល​ ដល់​ប៉ុស្ដិ៍​នគរបាលរដ្ឋបាល​ទាំង​១២​ ។ *

*២-បន្តសួរសុខទុក​ កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន​០៣​រូប​ និង​នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល​អារក្ស​ត្នោត​ចំនួន​០១រូប​ ដែលកំពុងសម្រាកព្យាបាលជំងឺ ។ សរុបថវិកា​ទាំងអស់​ចំនួន​ ៥,៤០០,០០០រៀល ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖