ភ្នំពេញ៖ សំណុំរឿងហាង” Mode Store” ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ 14BC ផ្លូវលេខ៣៣៧ សង្កាត់បឹង កក់១ ខណ្ឌទួលគោក ត្រូវកម្លាំងសមត្ថកិច្ចនគរបាល នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និង សុវត្ថិភាពសង្គម ហៅកាត់ថា «គ.ប.ផ.ក» ធ្វើការបង្រ្កាបពាក់ព័ន្ធករណីលក់ផលិតផលក្លែងក្លាយនោះ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញ បានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការបន្តនីតិវិធីច្បាប់។ ចំណែកម្ចាស់ហាងគឺ លោកស្រី ខេង ពិទូពុធធីតា ក៏ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញផងដែរ។
សូមជម្រាបថា មន្រ្តីជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថ្មីៗនេះ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបហាងយីហោ” Mode Store” ជាក់ស្ដែងកម្លាំងជំនាញ បានដកហូតវត្ថុតាងជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងការលក់ផលិតផលក្លែងក្លាយ។ ក្នុងប្រតិបត្តិការនេះដែរ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន «គ.ប.ផ.ក» និង មានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញារង ឣមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយប្រតិបត្តិការចប់ សមត្ថកិច្ចជំនាញ បានឃ្លុំបេវត្ថុតាងជាច្រេីនរួមមាន៖ កាបូប, នាឡិកា, គ្រឿងសម្ឣាង, វ៉ែនតា ព្រមទាំងផលិតផលដែលសង្ស័យជាច្រើនមុខទៀត និងបានឃាត់ខ្លួនម្ចាស់ទីតាំងនាំទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរផងដែរ។
គួរបញ្ជាក់ថា ក្នុងការចុះបង្ក្រាបទីតាំងហាង” Mode Store”ខាងលេីនេះ ដោយយោងតាមពាក្យបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ បានទិញផលិតផលនៅហាង Mode Store ប៉ះចំរបស់ក្លែងក្លាយ ។ ជាមួយគ្នានេះប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច នឹងឣនុវត្តច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះម្ចាស់ហាង គឺលោកស្រី ខេង ពិទូពុធធីតា ដើម្បីអនុវត្តច្បាប់ទុកសម្រាប់ឣ្នករកស៊ីផ្សេងទៀត កុំឱ្យរកស៊ីមិនត្រឹមត្រូវដូចហាងMode Storeនេះ៕
ដោយ៖សហការី