ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ចេញសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី លី តារា លី ពេញស៊ុន និងក្រុមគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ចេញសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី លី តារា លី ពេញស៊ុន និងក្រុមគ្រួសារ ដោយបញ្ជាក់ថា, យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃក្រសួងសុខាភិបាលទាំងមូល សូមសម្ដែងនូវទុក្ខដ៏ក្រៀមកំ ប្រកបដោយក្តីក្តុកក្តួលបំផុត និងសោកស្ដាយជាពន់ពេក ដោយ លោកវជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ បានទទួលមរណភាពនៅវេលាម៉ោង ១.២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ។

ការទទួលមរណភាពរបស់ លោកវជ្ជបណ្ឌិត លី ពេញស៊ុន គឺជាការបាត់បង់នូវស្វាមី និង បិតា ដែលប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងជាការបាត់បង់នូវធនធានមនុស្សក្នុងវិស័យសុខា ភិបាលមួយរូបរបស់ក្រសួងសុខាភិបាល។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយ លោកស្រី បុត្រា បុត្រី និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តនៃសព ហើយសូមឧទ្ទិសបួងសួង ឲ្យដួងវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន បានទៅសោយសុខក្នុងសុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖