ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្ដែង និងចម្រៀងទសវត្សរ៍៦០ និង៧០លោកស្រីកែវ មន្ថា បានទទួលមរណៈភាពយប់មិញនេះ

ចែករំលែក៖

    ភ្នំពេញ៖  ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មានដំណឹងដ៏ក្រៀមក្រំមួយទាក់ទងនឹងមរណៈភាពសិល្បការិនីខ្មែរ គឺតារាសម្ដែង និងចម្រៀង កែវ មន្ថា ដែលបានទទួលមរណៈភាពកាលពីម៉ោង១២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា។នេះបើយោងតាមសារបង្ហោះរបរបស់តារាចម្រៀង ស៊ូ ស៊ីរីកា ដែលជាចៅស្រីបង្កើតរបស់តារាចម្រៀង និងសម្ដែងជើងចាស់ កែវ មន្ថា ។ 

ស៊ូ ស៊ីរីកា បានបញ្ជាក់ ថា លោកស្រី កែវ មន្ថា ដែលជាជីដូនដ៏គួរឲ្យគោរព និងស្រឡាញ់បំផុតនោះបានស្លាប់ទៅហើយក្នុងជន្មាយុ៧៧ ឆ្នាំ ដោយរោគគាពាធ។បន្ទាប់ពីលេចចេញនូវដំណឹងដ៏ក្រៀមក្រំនេះ មានប្រភពមួយចំនួនបានរំលឹកឡើងវិញនូវស្នាដៃបទចម្រៀង និងខ្សែភាពយន្ដរបស់លោកស្រី។ លោកស្រី កែវ មន្ថា បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីដើមទសវត្សរ៍៦០ ហើយកេរ្ដិ៍ឈ្មោះរបស់លោកស្រីចាប់ផ្ដើមល្បីខ្លាំងនៅក្នុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០។ក្នុងចំណោមស្នាដៃបទចម្រៀងជាច្រើនបទគេនៅចាំបទ”ខ្យល់លើកំពូលភ្នំ”របស់លោកស្រីជាងគេ។

រីឯភាពយន្ដវិញ គឺមានដូចជារឿង៖សង្សារឧត្ដមដួងចិត្ដ និងរឿង”ស្បៃក្រហម”ជាដើម។ ការទទួលមរណៈភាពរបស់លោកស្រី កែវ មន្ថា បានបន្សល់ទុកនូវការសោកស្តាយ និងចាត់ទុកថាជាការបាត់បង់សិល្បករឆ្នើមរបស់ខ្មែរផងដែរសារព័ត៌មានរបស់យើងក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារសព និងសូមបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធលោកស្រីធ្វើដំណើរកាន់ទីស្ងប់សុខកំបីឃ្លៀងឃ្លាតឡើយ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖