ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកណ្តាល បានគាំទ្រគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងមានភាពសន្សំសំចៃខ្ពស់ របស់ក្រុមហ៊ុនជប៉ុនផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃ

ចែករំលែក៖

ខេត្តកណ្ដាល៖ យោងតាមប្រភពពី ៖ រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, ដើម្បីជំរុញលើការងារបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈឱ្យបានគ្រប់គ្រាន់លេីផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល ពិសេសទីក្រុងតាខ្មៅ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបង្ហាញការគាំទ្រពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងមានភាពសន្សំសំចៃខ្ពស់ និងបានអនុញ្ញាតិឱ្យក្រុមហ៊ុនចុះសិក្សា និងបៀធៀការសុំភ្លើងរវាងអំពូលចាស់ និងអំពូលរបស់ក្រុមហ៊ុន ឱ្យបានច្បាស់លាស់ផងដែរ សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដើម្បីចូលរួមសន្សំសំចៃថវិកាចំណាយលើការប្រើប្រាស់ចរន្តអគ្គិសនី ធានានិរន្តរភាពនៃដំណើរការអំពូលទូទាំងខេត្ត សោភណ្ឌភាព និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីពង្រឹងក្នុងការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានកាន់តែប្រសើរបន្ថែមទៀត។

លោកបានបង្ហាញនូវការគាំទ្របែបនេះ ក្នុងពិធីជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនជប៉ុន ផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃ  មីនេបៀ Minebea(Cambodia) Co.,Ltd កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ។ 

នៅក្នុងជំនួបនេះ លោកអភិបាលខេត្ត បានថ្លែងនូការគាំទ្រ និងស្វាគមន៍ចំពោះ ក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ដែលបានមកធ្វើបទបង្ហាញអំពីការប្រើប្រាស់អំពូល LED ដោយប្រើប្រព័ន្ធវៃឆ្លាត ជូនដល់រដ្ឋបាលខេត្ត ដែលជាប្រព័ន្ធអំពូលប្រើបចេ្ចកវិជ្ជាទំនើប ប្រើថាមពលសន្សំសំចៃ ជាពិសេសគឺ អំពូលភ្លើងLEDនេះ គឺបានផលិតនៅក្នុងប្រទេសកម្ពុជា។ 

លោក ក៏បានថ្លែងអំអរគុណដល់ ក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ដែលបានធ្វើបទបង្ហាញដ៏មានសារៈសំខាន់នេះ ហើយរដ្ឋបាលខេត្ត នឹងធ្វើការទំនាក់ទំនងគ្នាជាមួយក្រុមហ៊ុន ជាបន្តទៀតនៅពេលក្រោយ ដើម្បីអភិវឌ្ឍន៍ខេត្តកណ្តាលឱ្យទៅជាទីក្រុងវៃឆ្លាតនាពេលអនាគត។

លោក តាកាហ្ស៊ី អាអូគី នាយកគ្រប់គ្រងផ្នែកលក់ របស់ក្រុមហ៊ុនមីនីបៀ(ខេមបូឌា) បន្ទាប់ពីបាន ការធ្វើបទបង្ហាញពីបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងបង្ហាញរបាយការណ៍លទ្ធផល នៃការសិក្សាអំពីបច្ចុប្បន្នភាព អំពូលបំភ្លឺផ្លូវសាធារណៈក្នុងខេត្តកណ្ដាលរួចមក លោកបានសម្ដែងនូវការអរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម។ 

 លោកបានបញ្ជាក់ថា ក្រុមហ៊ុនបានដំឡើងអំពូលភ្លើង LED សម្រាប់ការបំភ្លឺផ្លូវពេលយប់ ដែលអំពូលភ្លើងមានសន្សំសំចៃអគ្គិសនី ប្រើប្រាស់ បានយូរអង្វែង អាចកំណត់កំរិតភ្លឺទៅតាមការចង់បានគ្រប់ពេលវេលាតាមប្រព័ន្ធទំនើប ងាយស្រួលជួសជុល និងថែទាំ។

លោកបានបញ្ជាក់ទៀតថា អំពូលភ្លើងទាំងនេះគឺត្រូវបានផលិតឡើងដោយក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅកម្ពុជា និងប្រើប្រាស់កម្លាំងពលរដ្ឋកម្ពុជា ហើយបច្ចុប្បន្ននេះក្រុមហ៊ុនមីនេបៀ បាននិងកំពុងផលិតនូវផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ផ្តល់គុណប្រយោជន៍ដល់បរិស្ថាន រួមចំណែក ក្នុងកាត់បន្ថយទៅលើការចំណាយថាមពលអគ្គិសនី និងឧស្ម័នការបូនិច ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពនៅក្នុងខេត្តក៏ដូចជាក្នុងប្រទេសកម្ពុជា ស្របទៅតាមសម័យកាលបច្ចុប្បន្ន៕

ដោយ ៖ សិលា


ចែករំលែក៖