ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ នៅ សាវុធ មេបញ្ជាការរងយោធភូមិភាគពិសេស អញ្ជើញចូលរួមជាមួយអនុគណៈកម្មការគោលនយោបាយយោធិន មរណៈ, បង្កស្លាប់, បាត់ខ្លួន, ពិការ និងសោធននិវត្តន៍ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន ប្រធានអនុគណៈកម្មការគោលនយោបាយយោធិន មរណៈ, បង្កស្លាប់, បាត់ខ្លួន, ពិការ និងសោធននិវត្តន៍ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ចុះបើកប្រាក់ឧបត្ថម្ភមួយលើកដំបូង ចេញពីជួរកងយោធពលខេមរភូមិន្ទ ជូនយោធិនចូលនិវត្តន៍ នៅបញ្ជាការដ្ឋានយោធភូមិភាគពិសេសចំនួន ១៨នាក់ (ស្លាប់ ០១នាក់) ក្នុងនោះ (យោធភូមិភាគពិសេស ចំនួន ១៥នាក់ តំបន់ប្រតិបត្តិការសឹករងកណ្តាល ចំនួន ០៣នាក់ (ស្លាប់ ០១នាក់) នៅទីបញ្ជាការយោធភូមិភាគពិសេស។
លោកឧត្តមសេនីយ៍ទោ នៅ សាវុធ បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ទៅរស់នៅមូលដ្ឋានសូមថែរក្សាសុខភាពជាចម្បង និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមវិធានការរបស់សម្តេចតេជោ ៣កុំ ៣ការពារ ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ-១៩។ សូមបងប្អូនចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព ចូលរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយសូមជួយផ្តល់បទពិសោធន៍ល្អៗ ដល់យុវជនជំនាន់ក្រោយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែសម្បូរសប្បាយជឿនលឿនថែមទៀត៕
ដោយ ៖ សិលា