ព័ត៌មានទាន់ហេតុការណ៍៖

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនគ្រួសារជនពិការខ្វះខាតនៅក្នុងស្រុកព្រៃឈ ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដោយបានទទួលដំណឹងពីការខ្វះខាតក្នុងជីវភាពរស់នៅរបស់លោក អៀង​ សុភក្តិ ជាជនពិការនិង ក្រុមគ្រួសារ ស្ថិតក្នុងភូមិថ្មពូន​ ឃុំថ្មពូន​ ស្រុកព្រៃឈ​ ខេត្តកំពង់ចាម​ ទើបនៅព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់អោយលោក ជិន ប៊ុនធឿន និងក្រុមការងារចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមួយចំនួនទៅប្រគល់ជូនលោក អៀង​ សុភក្តិ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់បានមួយរយៈពេល ។ 

អំណោយដែលបានផ្តល់ជូនរួមមមាន៖ សម្ភារៈផ្ទះទេវតាមួយឈុតធំមានដូចជា ៖

១-អង្ករ ១០០គីឡូ

២-ថវិកាចំនួន ០១លានរៀល 

៣-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង

៤-ស្ករសចំនួន ៥គីឡូ

៥-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ

៦-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ

៧-តែ ១០កញ្ចប់តូច

៨-មី ចំនួន ០៦កេសតូច

៩-ត្រីខ ចំនួន ១០០កំប៉ុង

១០-កន្ទេល ០២ 

១១-ខ្នើយ ០២

១២-ម៉ុង ០២ 

១៣-ភួយ ០១

១៤-ពូក ០១ 

១៥-ស្បែកជើង ០១គូរ

១៦-ទឹកស៊ីអុីវ ០៣យួរ

១៧-ឆ្នាំងបាយ ០២ 

១៨-កំសៀវទឹក ០១ 

១៩-កាធុនទឹកដែក ០១ 

២០-ខ្ទះឆា ០១

២១-ស្លាបព្រា និង សម ០១ ឈុត 

២២-វែកបាយ ០១   

និងបានអោយក្រុមការងារចុះសិក្សាទីតាំងដើម្បីសាងសង់ផ្ទះទេវតាជូន១ខ្នង ដែលជាអំណោយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជូនគ្រួសាររបស់លោកដើម្បីសម្រាលទុក្ខលំបាកបានមួយផ្នែកធំផងដែរ ។ 

សូមបញ្ជាក់ផងដែរថា៖ លោក អៀង​ សុភក្តិ​  អាយុ ៣៣ឆ្នាំ មានប្រពន្ធជាមេផ្ទះ និងមានកូន០៣នាក់ក្នុងបន្ទុក។ លោកមានមុខរបរ ជាកម្មករជៀជ័កៅស៊ូនៅស្រុកមេមត់ ។ កាលពីខែមីនា ឆ្នាំ២០២០កន្លងមក លោកជួបគ្រោះថ្នាក់ចរាចរ ដាច់ជើងមួយចំហៀងហើយលោកក៏ធ្លាក់ខ្លួនពិការពុំអាចដើរទៅណារួច បណ្តាលអោយគ្រួសារមួយនេះប្រឈមនឹងការខ្វះខាត។ សព្វថ្ងៃបានបងប្អូនអោយគ្រួសាររបស់លោកមកស្នាក់អាស្រ័យនៅក្រោមផ្ទះរបស់គេ ដោយរៀបជាបន្ទប់បានស្នាក់នៅរហូតមកដល់បច្ចុប្បន្ន ។ ម្យ៉ាងទៀតគ្រួសាររបស់លោកបានអ្នកជិតខាងជួយផ្តល់ជាស្បៀងអាហារ ថវិកាខ្លះៗគ្រាន់ផ្គត់ផ្គង់ជីវភាព និងប្រពន្ធរបស់គាត់បានដើររកបន្លែផ្លែឈេីខ្លះទៅលក់នៅឯផ្សារ ដើម្បីលក់យកកំរ៉ៃមកចិញ្ចឹមគ្រួសារ ។  

ក្នុងឱកាសនោះលោក អៀង សុភក្តិ និងក្រុមគ្រួសារបានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទាំងទឹកមុខពោរពេញដោយក្តីសង្ឃឹមជាថ្មីរកអ្វីប្រៀបផ្ទឹមពុំបាន ដែលសម្តេចទាំងពីរតែងតែគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង សូមជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារសូមអោយមានសុខភាពល្អពេញបរិបូរណ៌ ដើម្បីដឹកនាំប្រទេសមានការរីកចំរើនតទៅមុខទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖