ខេត្តកំពត ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ វេទិកា សាលា ខេត្ត កំពត លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បាន ទទួល ជួប សម្របសម្រួល ដោះស្រាយបញ្ហា និងសំណូមពរជូនប្រជាពលរដ្ឋ និង ជួប សំណេះសំណាល សប្បុរសជន ដែលឧបត្ថម្ភសម្ភារៈ និងថវិកា ដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងកំឡុងពេលរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងខេត្តកំពត។
អំណោយទាំងនោះរួមមាន៖
-លោកស្រី ឧកញ៉ា ចាន់ សុទ្ធា ឧបត្ថម្ភ អង្ករចំនួន១០តោន ទឹកស៊ីអ៊ីវ១០០យួរ មីចំនួន១០០កេស និងទឹកសុទ្ធចំនួន១០០កេស។
-លោក លី យូ និងលោក អេដឌី លឿង បានផ្តល់អង្ករចំនួន១០តោន ទឹកត្រី២០០យួរ ត្រីខ២០កេស មីចំនួន ២០កេសធំ និងទឹកសុទ្ធចំនួន១០០កេស។
-លោក លឹម ឆាវរ៉ាត់ និងភរិយា ឧបត្ថម្ភថវិកាចំនួន១២លានរៀល៕
ដោយ ៖ សិលា