ភ្នំពេញ៖ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទ នៃជំងឺកូវីដ-១៩ នៅថ្ងៃនេះដោយកំណត់ទៅលើ ក្របខ័ណ្ឌយុទ្ធសាស្ត្រចំនួន៤ ដើម្បីការពារភាព រឹងមាំនៃសង្គមសេដ្ឋកិច្ចកម្ពុជាក្នុងពេលបើក ប្រទេសឡើងវិញ។
ក្របខណ្ឌយុទ្ធសាស្ត្រចំនួន៤នោះរួមមានគឺ
១.ការលើកកម្ពស់ការទទួលខុសត្រូវរបស់បុគ្គល គ្រប់រូប ក្នុងការរស់នៅ និងក្នុងការចូលរួមក្នុង សកម្មភាពសង្គម-សេដ្ឋកិច្ច។
២.ការពង្រឹងប្រព័ន្ធសុខាភិបាលដោយផ្តោតជា ចម្បងលើសមត្ថភាពនៃការត្រៀមបម្រុង និងការឆ្លើយ តបទាន់ពេល ប្រកបដោយប្រសិទ្ធភាព។
៣. បើកដំណើរការឡើងវិញនូវសកម្មភាពសង្គមសេដ្ឋកិច្ច ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ដោយភ្ជាប់ជាមួយនឹងវិធានការសុវត្ថិភាព វិធាន ការសុខាភិបាល និងវិធានការរដ្ឋបាល សម ស្រប។
៤. តាមដាន និងវាយតម្លៃគ្រប់ជ្រុងជ្រោយជា ប្រចាំ នូវសភាពការណ៍នៃការឆ្លងរាលដាល។
ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រនេះរដ្ឋាភិបាល បាន សម្រេចឱ្យមានការរៀបចំគោលការណ៍ ការ គ្រប់គ្រងហានិភ័យ ជំរុញការចូលរួមពីពលរដ្ឋ មានផែនការបង្កើនការទទួលខុសត្រូវនិងពិនិត្យ យ៉ាងយកចិត្តទុកដាក់ទៅលើការបើកឡើងវិញ តាមតំបន់វិស័យនិងអនុវិស័យ។
បន្ថែមលើសពីនេះគឺតម្រូវឲ្យមានអភិបាលកិច្ច ប្រព័ន្ធសុខាភិបាល បង្កើនការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលនៅក្នុងវិស័យសុខាភិបាល និង ការពង្រឹងការអនុវត្តន៍វិធានសុខាភិបាលបានជាប់លាប់។
រដ្ឋាភិបាលបានបញ្ជាក់ថា៖ «យុទ្ធសាស្ត្រនេះ នឹងចូលរួមចំណែកដល់ការធានាសុវត្ថិភាព សុខភាព សាធារណៈ រក្សានិរន្តរភាពនៃសកម្មភាពសង្គម សេដ្ឋកិច្ច និងត្រួសត្រាយផ្លូវ សម្រាប់ការរៀនរស់ នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូដ ១៩ ដែលអាចនឹងផ្តល់ឱកាសឱ្យកម្ពុជាប ក្លាយវិបត្តិ ទៅជាកាលានុវត្តភាព ដូចពាក្យ ដំណាលបានលើកឡើងថា «គ្រប់វិបត្តិដែលកើត មានឡើង តែងបង្កប់នូវ កាលានុវត្តភាពមាស ដែលយើងមិនគួរមើលរំលង» ។
រដ្ឋាភិបាលក៏សង្ឃឹមផងដែរថា យុទ្ធសាស្ត្រនេះនឹង ក្លាយទៅជាឧបករណ៍ដ៏ចាំបាច់ក្នុងការស្តារនិង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ដែល នឹងជួយជំរុញឱ្យសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អាចបន្សំបានលឿន តាមគន្លង ប្រក្រតីភាពថ្មី ហើយក៏នឹងផ្តល់ទំនុកចិត្តដល់វិនិ យោគិនបរទេសឱ្យមកកាន់កម្ពុជាបន្ថែមទៀត ផងដែរ៕
ដោយ៖ សុខ ខេមរា