ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឆ្លើយតបអាខោនហ្វេសប៊ុក Oun Lyly ដែលមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភស្លាប់ដោយសារជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រួសារសពនឹងទទួលបាន២លានរៀល។ថវិការមិនបាត់បង់ទៅណាទេគ្រាន់តែកន្លែងខ្លះបើកជូនបានលឿនកន្លែងខ្លះបើកយឹត។សុំការយោគយល់ផង។
សម្តេចថ្លែងប្រាប់បន្តថា, សូមបញ្ជាក់ថាថវិការផ្តល់ជូនតែអ្នកមរណភាពដោយកូវីតពិតប្រាកដនៅតាមមន្ទីរពេទ្យតែប៉ុណ្ណោះ។
សុំក្រសួងសុខាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពន្លឿនការបើកផ្តល់សាច់ប្រាក់ដល់គ្រួសារសព។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បែបនេះ ខណៈអាខោនហ្វេសប៊ុក Oun Lyly ចូលComment ក្នុងផេកសម្តេច ហើយសរសេរថា “សូមអនុគ្រោះដល់កូនចៅផងកូនមានសំនួរមួយចង់សួរ ទៅសម្ដេចពុកថាអ្នកស្លាប់ដោយជំងឺកូវីដ តើត្រូវទទួល បានប្រាក់ឧបត្ថម្ភពីខាងក្រសួងដែរឬយ៉ាងណាពីព្រោះ លោកឪពុកជាទីស្រលាញ់របស់ខ្ញុំបានស្លាប់កាលពី ថ្ងៃទី5/11/21នេះនៅ សូមសម្តេចពុកមេត្តាអនុគ្រោះដល់ កូនផងពីព្រោះគ្រួសារបស់កូនក្រខ្សត់ហើយមិនទាន់ ទទួលបានប្រាក់ជំនួយឧបត្ថម្ភពីក្រសួងទេ សូមសម្តេចពុក មេត្តាអភ័យទោសនឹងអនុគ្រោះដល់កូនផង ៕
ដោយ ៖ សិលា