ព័ត៌មានទាន់ហេតុការណ៍៖

លោក ស ថេត ៖ មន្ត្រីដែលអនុវត្តការងារផ្តល់សេវាជូនប្រជាពលរដ្ឋមិនបានល្អ មានការយឺតយាវ ចាប់ពី ២លេីកឡេីងទៅ នឹងត្រូវហៅមកធ្វេីការណែនាំ ធ្វេីកិច្ចសន្យា និងអាចអនុវត្តវិន័យកងកម្លាំង

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា, ដោយអនុវត្តតាមបទបញ្ជា​ ននិងការណែនាំជាប្រចាំរបស់លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ គ្រប់អធិការនគរបាលខណ្ឌ​ ប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតលេីការផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត​ មួយរយ:ពេលកន្លងមកនេះដោយអនុវត្តតាមការណែនាំរបស់លោកស្នងការ​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការតាមដាន​ ឆ្លេីយតប​ ដោះស្រាយ​ និងចាត់វិធានការ​ ដេីម្បីធ្វេីការងារសេវាទូទៅជូនពលរដ្ឋដែលសមត្ថកិច្ចមូលដ្ឋានមានការយឺតយាវ​ ។ទោះជាយ៉ាងណារហូតមកដល់ពេលនេះនៅតែមាន​ មន្ត្រីមួយចំនួនតូច​ ខ្វះការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ​ ដូចជាករណីនៅខណ្ឌឬស្សីកែវ​ ពលរដ្ឋខំមិនមកភ្លាម​ ក្រុមការងារទាក់ទងទៅអធិការដ្ឋាននគរបាលខណ្ឌ​ ដេីម្បីរៀបចំចាត់ចែងធ្វេីជូនគាត់​ ព្រមទាំងយកទៅប្រគល់ជូនដល់ផ្ទះភ្លាម​ ។

មន្ត្រីដែលអនុវត្តការងារផ្តល់សេវាជូនប្រជាពលរដ្ឋមិនបានល្អ មានការយឺតយាវ ចាប់ពី ២លេីកឡេីងទៅ នឹងត្រូវហៅមកធ្វេីការណែនាំ ធ្វេីកិច្ចសន្យា និងអាចអនុវត្តវិន័យកងកម្លាំង ។ 

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងខិតខំបន្ថែមក្នុងការស្រាវជ្រាវលេីករណីយឺតយាវនេះ ហេីយត្រូវតែធ្វេីជូនប្រជាពលរដ្ឋឱ្យអស់ មិនត្រូវទុកចោលយូរទៀតឡេីយ ។ 

បេីនៅតែមានការផ្តល់សេវាទូទៅមានការយឺតយាវជូនប្រជាពលរដ្ឋ​ នៅរាជធានីភ្នំពេញ​ សូមប្រជាពលរដ្ឋចូលមកខំមិនក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឬទំនាក់ទំនងមកលេខ​ 069 516 999 ៕

ដោយ ៖ សិលា


ចែករំលែក៖