ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យទីតាំងចំនួន៤ ដែល​សង្ស័យប្រព្រឹត្តល្បែងសុីសងខុសច្បាប់​ ក្រោយពលរដ្ឋរាយការណ៍

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ បន្ទាប់ពី​មានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ​ អះអាង​ថាមានការដឹកសម្ភារដែលសង្ស័យប្រព្រឹត្តអំពើល្បែងស៊ីសងខុសច្បាប់ចំនួន០៤ទីតាំងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ ភ្លាមៗ​លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ តំណាងឱ្យលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យទាំង០៤ទីតាំង ដែលសង្ស័យប្រព្រឹត្តល្បែងសុីសងខុសច្បាប់​ ពេលចុះដល់ទីតាំងជាក់ស្តែងពិនិត្យឃើញថា មានអាជីវកម្មចំនួន៣ទីតាំងបម្រុងនឹងបេីក​ និងទីតាំងចំនួន០១​ (បិទទ្វារ)​។ 

បេី​តាមការបញ្ជាក់ពី​លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ​ បានឱ្យដឹងថា​ ដោយ​យោងប្រសាសន៍ដឹកនាំរបស់លោក សុខ ពេញវុធ​ អភិបាលខណ្ឌដូនពេញ​ នៅរសៀលថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦​ និង០០នាទី​ រហូត​ដល់ម៉ោង១៨​និង​៣០នាទីព្រលប់ មានប្រជាពលរដ្ឋល្អរាយការណ៍ថា​ ឃេីញគេដឹកសម្ភារសង្ស័យប្រព្រឹត្តអំពើល្បែងស៊ីសងខុសច្បាប់​ ទេីប​កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យជាក់ស្ដែងតែម្តង ។

ក្រោយប្រតិបត្តិការចប់​ ជាលទ្ធផលក្រុមការងារបានធ្វើកំណត់ហេតុបិទទីតាំងដែលបម្រុងបើកលេងល្បែងស៊ីសងខុសច្បាប់​ ដែលទីតាំងទី១​ ស្ថិតនៅផ្ទះលេខ៥៣​,៥៤​ សង្កាត់ស្រះចកខណ្ឌដូនពេញដោយក្រុមការងារបានដកហូតកុំព្យូទ័រ​២៧គ្រឿង​ និងម៉ូនីត័រចំនួន​២៧​ ទូរទស្សន៍​ចំនួន​។ 

ចំណែក​ទីតាំងទី២,​ អប់រំណែនាំ(ព្រោះមិនមានសកម្មភាព)​ ,ទីតាំងទី៣​ បិទទ្វារ​ ,និងទីតាំងទី៤​ ស្ថិតនៅផ្លូវលេខ​ ៨៦​ សង្កាត់ស្រះចក​ ដកហូតបានទូរទស្សន៍​ ០១​ និងកុំព្យូទ័រចំនួន១១​ គ្រឿង​ កៅអីចំនួន១៣​ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ៕

ដោយ​៖ស​ តារា​


ចែករំលែក៖