ព័ត៌មានទាន់ហេតុការណ៍៖

ប៉ះចំថ្ងៃស៊យ! អត់លិឍហើយជាប់ខ្នោះទៀតកំុចេះហ៊ាន! ករណីប៉ុនប៉ងរំលោភ សេពសន្ថវៈមិនបានសម្រេច

ចែករំលែក៖

ខេត្តរតនគិរី ៖ សមត្ថកិច្ចកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវ:។ ដោយមានការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានចុះឃាត់ខ្លួនជនសង្ស័យ០១នាក់ តាមពាក្យបណ្តឹងរបស់ឈ្មោះ ធីម ធី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីចម្ការ រស់នៅភូមិចងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៩:៥០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ (មិនបានសម្រេច) នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថបានឱ្យដឹងថា នៅថ្ងៃកើតហេតុជនសង្ស័យបានធ្វេីសកម្មភាពលួចបេីកគន្លឹះទ្វារផ្ទះរបស់ជនរងគ្រោះព្រោះឃើញមានសភាពស្ងាត់ហើយជនរងគ្រោះស្ថិតនៅក្នុងបន្ទប់គេងតែម្នាក់ឯង ចំណែកប្អូនស្រីជនរងគ្រោះម្នាក់ទៀតគេងនៅក្នុងបន្ទប់ដោយឡែករៀងៗខ្លួន។

ភ្លាមៗនោះជនសង្ស័យឃើញឱកាសល្អ បានបេីកទ្វារបន្ទប់ជនរងគ្រោះឃេីញជនរងគ្រោះគេងតែម្នាក់ឯងធ្វើឱ្យមានអារម្មណ៍ត្រេកត្រអាលនោះក៏បានដោះសម្លៀកបំពាក់របស់ខ្លួនចេញហើយក៏ឡើងដេកលេីគ្រែជាមួយស្ត្រីរងគ្រោះតែរំពេចនោះជនរងគ្រោះបានភ្ញាក់ទាន់ក៏ស្ទុះក្រោកចេញហើយស្រែកហៅឲ្យប្អូនស្រីនិងអ្នកជិតខាងជួយ និងជាបន្ទាន់នោះដែរ ស្ត្រីរងគ្រោះក៏ស្ទុះទៅស្រវាទាញទូរស័ព្ទ ខលរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្នុងរបាយការណ៍របស់បានសមត្ថកិច្ចបានបញ្ចាក់ថា: ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះមានឈ្មោះ ស.ឆ.អ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីហើយ កម្លាំងកងរាជអាវុធហត្ថក៏ចុះទៅឃាត់ខ្លួនជនសង្ស័យតែម្តង តាមដីការបង្កាប់របស់តុលាការ។ ក្នុងនោះកម្លាំងអាវុធហត្ថក៏បានដកហូតវត្ថុតាងរួមមាន ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី1E-5558 ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកការិយាល័យ ជំនាញកងរាជអាវុធហត្ថខេត្ត ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការបន្តនីតិវិធីច្បាប់៕
ដោយ៖មាស សុផាត

ចែករំលែក៖