ព័ត៌មានទាន់ហេតុការណ៍៖

សាហាវណាស់ ! ប្រើកាំបិតផ្គាក់កាប់សម្លាប់ប្រពន្ឋយ៉ាងព្រៃផ្សៃរួចព្យាយាមធ្វើអត្តឃាតខ្លួនឯង នគរបាលស្រុកសំបូរ បានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីភ្លាមៗ

ចែករំលែក៖

ខេត្តក្រចេះ ៖ ប្រើកាំបិតផ្គាក់កាប់សម្លាប់ប្រពន្ឋយ៉ាងព្រៃផ្សៃរួចព្យាយាមធ្វើអត្តឃាតខ្លួនឯង នគរបាលស្រុកសំបូរ បានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីភ្លាមៗ បន្ទាប់ពីជននេះបានប្រព្រឹត្តសកម្មភាពកាប់សម្លាប់ទៅលើស្រ្តីរងគ្រោះជាប្រពន្ឋជាច្រើនកាំបិតផ្គាក់ រហូតស្លាប់ កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា នៅនឹងលំនៅឋានស្ថិតក្នុងឃុំវឌ្ឍនៈ ស្រុកសំបូរ ហើយជននេះបានព្យាយាមចាក់សម្លាប់ខ្លួនឯងនិងចង.កសម្លាប់ខ្លួន តែមិនបានសម្រេច។

អធិការនគរបាលស្រុកសំបូរលោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា បានឱ្យដឹងថា, អំពើឃាតកម្ម កាប់សម្លាប់ដែលបង្កឡើងពីជនដៃដល់ជាប្តីនេះ គឺផ្តើមចេញពីជម្លោះក្នុងគ្រួសារ។

សមត្ថកិច្ចបានបន្តថា, ជនដៃដល់ជាប្ដីឈ្មោះ ជេម សុធា អាយុ២៦ឆ្នាំ ចំណែកឯស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ បាន រដ្ឋាណា អាយុ២៦ឆ្នាំ ។ទោះជាយ៉ាងណាក៏ដោយក៏សមត្ថកិច្ចបានឃាត់ខ្លួនបានភ្លាមៗ ទោះព្យាយាមសម្លាប់ខ្លួនក៏ដោយ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ព្យាបាលជនបង្កជាប្តី តាមនីតិវិធី ក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ ៕

ដោយ៖ សិលា


ចែករំលែក៖