ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រគុយវ៉ែតបានយល់ព្រមឱ្យរដ្ឋាភិបាលលាលែងចេញពីតំណែង

ចែករំលែក៖

តាមសារព័ត៌មាន KUNA របស់ប្រទេសគុយវ៉ែត បានផ្សាយថា ព្រះមហាក្សត្រ Sheikh Nawaf al-Ahmed al-Sabah នៅថ្ងៃទី១៤ខេវិច្ឆិកា បានអនុញ្ញាតឱ្យរដ្ឋាភិបាលលាលែងចេញពីតំណែង ។ ប៉ុន្តែព្រះមហាក្សត្របានស្នើដល់រដ្ឋាភិបាលបន្តរក្សាតំណែងរហូតដល់រដ្ឋាភិបាលថ្មីបានបបង្កើតឡើង។
កន្លងមកនៅថ្ងៃទី៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីគុយវ៉ែតលោក Kuwait Sheikh Sabah al-Khalid al-Sabah បានដាក់លិខិតលាលែងចេញពីតំណែង ឡើងទៅកាន់ព្រះមហាក្សត្រ ។ គណៈរដ្ឋមន្ត្រីប្រទេសនេះ បានបង្កើតឡើងនៅខែមីនាឆ្នាំ២០២១។
គុយវ៉ែតបានធ្លាក់ក្នុងវិបត្តិនយោបាយ ក្នុងពេលតំណាងរាស្ត្រគណបក្សប្រឆាំងចង់ចោទប្រកាន់ទោសនាយករដ្ឋមន្ត្រីដែលបានកាន់អំណាចនៅឆ្នាំ២០១៩ និងចោទប្រកាន់ពីការទប់ស្កាត់កូវីដ-១៩ មិនបានល្អ និងអំពើពុករលួយនៅក្នុងប្រទេស។
វិវាទនយោបាយបានរារាំង រដ្ឋាភិបាលប្រទេសនេះអនុម័តថវិកាដើម្បីដំណើរការរដ្ឋាភិបាលក្នុងឆ្នាំបន្តទៀត ។ ទាំងនោះហើយបានជារដ្ឋាភិបាលប្រទេសនេះបានសម្រេចដាក់លិខិតលាលែងចេញពីតំណែងថ្វាយព្រះមហាក្សត្រ៕ ដោយ៖ធីរីណា

រូបថត៖AFP/TTXVN.

រូបថត៖TTXVN-VNA


ចែករំលែក៖