ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត ភក្រ្តា ៖ សត្វកេងកងមាន ២ ប្រភេទ

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ បានថ្លែងថា : មនុស្សភាគច្រើនហៅសត្វស្លាបទាំងនេះជាសត្វកេងកង តែសត្វកេងកងមាន ២ ប្រភេទគឺ កេងកងធំ (រូបទី១) និងកេងកងតូច (រូបទី២) ចំណែកសត្វមួយទៀតស្រដៀងសត្វកេងកង គឺជាសត្វព្វាំង (រូបទី៣)។

លោក នេត ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងថា, 

១-ចំពោះសត្វកេងកងធំ (Great Hornbill) ត្រូវបានគេដឹងថាមានរស់នៅប្រទេសឥណ្ឌា ថៃ កម្ពុជា និងតំបន់មួយចំនួនទៀត។ យោងតាមរបាយការណ៍របស់អង្គការ IUCN សត្វកេងកេងធំមានចន្លោះពី ២៣០០០ ទៅ ៧១០០០ក្បាល ហើយក្នុងនោះគេសន្និដ្ឋានថា សត្វកេងកងពេញវ័យមានចន្លោះពី ១៣០០០ ទៅ ២៧០០០ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនៅលើពិភពលោក។ សត្វកេងកងធំត្រូវបានគេដឹងថាមាននិន្នាការធ្លាក់ចុះ។ 

២-ចំពោះសត្វកេងកងតូច (Oriental Pied Hornbill) ជាសត្វមានបង្គួរ និងមិនមានទិន្នន័យជាក់លាក់ថាពិភពលោកមានសត្វកឹងកងតូចប៉ុន្មានក្បាលនោះទេ។ វារស់នៅក្នុងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌាជាដើម។ សត្វកេងកងតូច ត្រូវបានគេដឹងថាមានចំនួនស្ថេរ។ 

៣-សត្វព្វាំង [ភូវាំង] (Whreathed hornbill) ជាប្រភេទបក្សី ដែលចូលចិត្តរស់នៅតាមព្រៃស្រោង ព្រៃរបោះចម្រុះ និងព្រៃតំបន់ឆ្នេរ។ សត្វនេះ ភាគច្រើនមានវត្តមាននៅតំបន់ជួរភ្នំបូកគោ ដែលរស់នៅ និងធ្វើសំបុកនៅក្នុងរន្ធឈើធំៗហើយច្រើននៅជាហ្វូង។ បក្សីពាំ្វង មានទំហំពី ១០០,៥-១១៥សង់ទីម៉ែត្រ ដោយបក្សីឈ្មោល គេសម្គាល់ ចំហៀងបន្ទូលក្បាល កនិងទ្រូងពណ៌សស្រអាប់ កន្ទុយពណ៌ស មានឆ្នូតខ្មៅនៅថង់បំពង់ក និងស្បែកជុំវិញភ្នែកពណ៌ក្រហម។សម្រាប់បក្សីញីវិញ មានថង់ពណ៌ខៀវ ក្បាលខ្មៅ បំពង់ក និងទ្រូងពណ៌ខ្មៅ។សត្វនេះ បន្តពូជចាប់ពីខែកុម្ភៈ រហូតដល់ខែសីហា ហើយមេមួយអាចពងបានចំនួនពី១ ទៅ ៣គ្រាប់៕

ដោយ ៖ សិលា


ចែករំលែក៖