ភ្នំពេញ៖ ទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៉ីនធើណេត ចំនួន០២កន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្រ្កាបបន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។
ជាក់ស្ដែងបេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នារសៀលថ្ងៃចន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចាត់ឱ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបល្បែងស៊ីសងសុខច្បាប់ តាមប្រព័ន្ធអ៉ីនធើណេត បានចំនួន០២កន្លែង ដោយទីតាំងទី១, ស្ថិតនៅផ្ទះលេខ៤៩E0 ផ្លូវលេខ៨៤ កែងព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ,និង ទីតាំងទី២ ស្ថិតនៅផ្ទះលេខ ១១៧ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មទី២ ខណ្ឌដូនពេញ បានធ្វើសកម្មភាព លបលួចបើកល្មើស និងការណែនាំ របស់ ដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជា រដ្ឋបាល រាជធានីភ្នំពេញ និង បានដកហូតសម្ភារមួយចំនួន យកមករក្សារទុកនៅ សាលាខណ្ឌដូនពេញ។
ក្រោយប្រតិបត្តិការចប់ ក្រុមការងារបានសម្រេចបិទទ្វាចាក់សោរផ្ទះ ទីតាំងខាងលើជា ស្ថានពរក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើនេះទេ រដ្ឋបាលខណ្ឌដូនពេញ និងអនុវត្តវិធានការរដ្ឋបាលយ៉ាងមុឺងម៉ាត់ ដោយធ្វើការឃាត់ខ្លួនមនុស្សបញ្ជូនទៅអធិការនគបាលខណ្ឌដូនពេញ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖ស តារា